ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចេញមុខថ្កោលទោស អាមេរិកនិងអ៊ីស្រាអែល ដែលឈ្លានពានខុសច្បាប់ លើអ៊ីរ៉ង់
ជាថ្មីម្តងទៀត ប្រទេសរុស្ស៊ីបានចេញមុខថ្កោលទោសទាំងអ៊ីស្រាអែលនិងអាមេរិក ដែលបើកការ ការឈ្លានពានខុសច្បាប់និងគ្មានហេតុផល លើអ៊ីរ៉ង់ ដោយចាត់ទុកជា «សកម្មភាពឧក្រិដ្ឋ» រុញច្រានពិភពលោកឲ្យធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ។

សារព័ត៌មាន RT បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ដែលប្រកាសកាលពីថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ថា៖ អាមេរិក និងអ៊ីស្រាអែល កំពុងបង្កើនការវាយប្រហារកាន់តែធំនិងសាហាវឃោរឃៅ ដោយការវាយប្រហារទាំងនោះមិនត្រឹមតែសំដៅលើគោលដៅយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទៀតផង។
ក្រសួងកត់សម្គាល់ថា ទីតាំងនុយក្លេអ៊ែរដែលស្ថិតនៅក្រោមការការពាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានក្លាយជាគោលដៅវាយប្រហារកាន់តែញឹកញាប់ ជាពិសេសការវាយប្រហារផ្ទួនៗលើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ហើយបង្កើនហានិភ័យនៃមហន្តរាយវិទ្យុសកម្ម អាចនឹងធ្ងន់ធ្ងរជាងគ្រោះថ្នាក់នៅ Chernobyl ទៅទៀត។

ទន្ទឹមនោះ អ្វីដែលក្រសួងបញ្ជាក់ថា ជារឿងដ៏គួរឲ្យបារម្ភផងដែរនោះគឺថា ជម្លោះនេះបានសម្លាប់ជនស៊ីវិលអស់រាប់ពាន់នាក់រួចទៅហើយ រួមទាំងស្ត្រី និងកុមារ ហើយបង្កឲ្យមានការឈឺចាប់យ៉ាងក្រៃលែង។ សាលារៀន មន្ទីរពេទ្យ និងទីតាំងបេតិកភណ្ឌវប្បធម៌ត្រូវបានបំផ្លាញ ខណៈបេសកកម្មការទូត និងកុងស៊ុលក៏រងការវាយប្រហារ ដែលជាការរំលោភលើអនុសញ្ញាក្រុងវីយែន។
ជុំវិញរឿងសង្គ្រាមមជ្ឈិមបូព៌ានេះដែរ រុស្ស៊ីបានផ្តាំផ្ញើទៅប្រធានាធិបតីអាមេរិករួចហើយថា គួរឈប់ប្រើភាសាឱសានវាទទៅ ហើយងាកមកចរចាគ្នាវិញ ដើម្បីកុំឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ Abbas Araghchi ដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍វិវឌ្ឍនៃសង្គ្រាមមជ្ឈិមបូព៌ា ដោយក្នុងនោះអ្នកការទូតកំពូលរុស្ស៊ីលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន គួរតែងាកមកកាន់តុចរចា ហើយឈប់ប្រើពាក្យ «ឱសានវាទ» ទៅ។
ទន្ទឹមនោះដែរ បើតាមសម្តីលោក Lavrov, ភាគីរុស្ស៊ីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងដែលកំពុងអនុវត្តដោយរដ្ឋមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងជុំវិញបញ្ហាប្រទេសអ៊ីរ៉ង់ នឹងទទួលបានជោគជ័យ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


