Connect with us

ព័ត៌មានអន្ដរជាតិ

​ជនស៊ីវិល​​​អ៊ីរ៉ង់ធ្វើរឿងដ៏ក្លាហាន​ដែល​ទំនង​​ធ្វើ​ឲ្យ​ត្រាំ​ប្តូរ​ចិត្ត​​​ឈប់​វាយ​ប្រហារ​​ ​ព្រោះ​ខ្លាចជាប់​ឧក្រិដ្ឋកម្មសង្គ្រាម​​

បានផុស

នៅ

​រឿ​ង​រ៉ាវ​​ប្រជាជន​អ៊ីរ៉ង់​​​ប្រមូលផ្តុំ​គ្នា​ព័ទ្ធ​ជុំវិញ​រោង​ចក្រ​​ថាមពល តាមបណ្តោយស្ពាន​នានា ​កំពុង​​​ផ្ទុះ​​ការ​ចា​ប់​អារម្មណ៍​ខ្លាំង​​​ នៅក្រោយ​​​ពេល​ដែល​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​​​​ទទួលយក​​​បទ​ឈប់​បាញ់​​ជាមួយ​​អ៊ីរ៉ង់​រយៈពេល​​២សប្តាហ៍ និង​ ទទួលយក​លក្ខខណ្ឌ​​របស់​អ៊ីរ៉ង់​​ដែល​បាន​ដាក់​ចេញ​ចំនួន​១០​ចំណុច​សម្រាប់​ដំណើរការ​ចរចា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​ការ​ផ្សព្វផ្សាយ​របស់ភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់​​​បង្ហាញ​​ឲ្យឃើញ​ជនស៊ីវិល​ឈរ​ការ​ពារ​​​រោងចក្រ​ថាមពល​អគ្គិសនី​នៅអ៊ីរ៉ង់។ ​IRNA

​បណ្តាញ​សង្គម​​ដែល​កំពុង​តែ​ផ្ទុះ​​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា ជនជាតិអ៊ីរ៉ង់រាប់ពាន់នាក់កំពុងបង្កើតជាខ្សែសង្វាក់មនុស្សជុំវិញរោងចក្រថាមពល ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់ប្រទេសពួកគេ ក្នុងយុទ្ធនាការមួយដែលមានឈ្មោះថា «ខ្សែសង្វាក់មនុស្សរបស់យុវជនអ៊ីរ៉ង់សម្រាប់ថ្ងៃស្អែកដ៏ភ្លឺស្វាង»​ ដោយឈរកាន់ដៃគ្នាប្រឆាំងនឹងការគំរាមកំហែងដែល​​​អ៊ីរ៉ង់​​មិន​មែន​ចាប់​ផ្តើម​សង្គ្រាមនិងមិនសមនឹងទទួលបាន។

​នៅ​ពេលថ្ងៃ​​​ លោក ដូណាល់ ត្រាំ​ បានបង្ហោះសារ​ព្រមានថា «អរិយធម៌ទាំងមូលនឹងស្លាប់នៅយប់នេះ» ប្រសិនបើអ៊ីរ៉ង់មិនបំពេញតាម​​កា​រទាមទារ​របស់ខ្លួន​ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយ កា​រវាយប្រហារ​​របស់​យោធា​​សហរដ្ឋអាមេរិក​ត្រូវ​គេ​រំពឹង​​​​​​​​ថា នឹ​ងធ្វើ​ឡើង​​ក្នុង​ប៉ុន្មាន​ម៉ោងក្រោយ​មក ពោល​គឺ​​នៅ​​​​យប់ថ្ងៃ​អង្គារ ដែលត្រូវ​​ព្រឹកថ្ងៃពុធ​ម៉ោង​នៅកម្ពុជា​។

​ប្រឈម​​ស្ថានភាព​ស្លាប់-​រស់​​​ដ៏លំបាក​ស្មុគ​​នេះ ប្រជាជនសាមញ្ញ គ្រូបង្រៀន សិស្ស និងអត្តពលិកដាក់ខ្លួនរបស់ពួកគេនៅចន្លោះ​ភ្នំភ្លើង​សង្គ្រាម​​របស់ប្រទេសពួកគេ និងគ្រាប់បែកអាមេរិក។ ​នេះ​បើ​តាម​​​​ផ្សព្វផ្សាយ​ក្នុងបណ្តាញសង្គម អមដោយ​រូបភាព​នៃការ​កាន់ដៃ​​ស្រាក់គ្នា​​បន្ត​យ៉ាងវែងនៅតាមទីតាំង​នានា​។

​ខ្លឹមសារ​បរិយាយ​​​តាមបណ្តាញសង្គម បាន​លើក​ឡើង​ថា៖«គ្មានពាក្យណាគ្រប់គ្រាន់សម្រាប់ទុក្ខសោកនៃការមើលរឿងនេះទេ។ គ្មានទេ! ទាំងនេះគឺជាមនុស្សដែលកំពុងព្យាយាមការពារមន្ទីរពេទ្យរបស់ពួកគេ រោងចក្រប្រព្រឹត្តកម្មទឹករបស់ពួកគេ និងសមត្ថភាពរបស់កូនៗរបស់ពួកគេ​​មាន​អនា​គត​​»​។

​​​​​លោក​ ដូណាល់ ត្រាំ ក្នុង​​រយៈពេល​ប្រមាណ​២ម៉ោង​​​​ប៉ុណ្ណោះ​ មុន​ឱសានវាទ​​ផុត​​​កំណត់​​ បាន​​ប្រកាស​យល់​ព្រម​​​​​​​​​ទទួលយក​​បទ​ឈប់​បាញ់រយៈពេល​២សប្តាហ៍​ ដែល​ចូល​ជាធរមាន​ភ្លាមៗ​តែម្តង​ ហើយ​នៅក្នុងនោះ​ ក៏​​​ព្រម​ទទួលយ​ក​លក្ខខណ្ឌ​​​១០ចំណុច​របស់​​អ៊ីរ៉ង់​សម្រាប់​​មូលដ្ឋាន​ចរចា​។

​ងាក​ទៅ​​​ភាគី​អ៊ីរ៉ង់​វិញ​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រកាស​លើក​ឡើង​អំពី​លក្ខខណ្ឌ​​១៥ចំណុច​​ដែល​ដាក់​ចេញ​​សម្រាប់​​​បទ​ឈប់​បាញ់​នេះ​ដែរ​។ ក្នុងរយៈពេល២សប្តាហ៍នៃ​បត​ឈប់បាញ់​ ច្រក Hormuz នឹងបើកឡើងវិញសម្រាប់ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព ប៉ុន្តែ អ៊ីរ៉ង់​​នឹង​បិទ​ច្រក​នោះវិញ បើមានការវាយប្រហារជាបន្ត។

​​​ក្នុងកម្រិត​នយោបាយ គេ​ឃើញ​​​ថ្នាក់​ដឹកនាំ​ប៉ាគីស្ថាន​ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុងការ​​សម្របសម្រួល​ភាគី​ទាំង​ពីរ​ដើម្បី​​​ធានា​​​ឲ្យ​មានបទ​ឈប់បាញ់រយៈពេល​២សប្តាហ៍​នេះ និង​កា​របើក​ច្រក​តាម​អ្វីដែលអាមេរិក​ចង់​បាន។ ​​ភាគីជម្លោះ​នឹង​ត្រូវ​ជួប​ចរចា​ផ្ទាល់​មុខ​នៅ​ប្រទេស​ប៉ាគីស្ថាននៅថ្ងៃ​សុក្រ​ខាងមុខ​នេះ​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម