Connect with us

ព័ត៌មានអន្ដរជាតិ

​មន្ត្រី​សេតវិមាន​ ថា ​​បទ​ឈប់​បាញ់​​បង្កើតឱកាស​សម្រាប់​ដំណោះ​ស្រាយ​ការ​ទូត​និងសន្តិភាព​

បានផុស

នៅ

​មន្ត្រី​សេត​វិមាន បាន​ប្រកាស​ពី​​ជ័យ​​​ជម្នះ​ដ៏​ធំ​មួយ​សម្រាប់​ទីក្រុង​វ៉ា​ស៊ីន​តោន ដែល​សម្រេច​នូវ​​បទ​ឈប់​បាញ់​រយៈ​ពេល​ពីរ​សប្តាហ៍​ជាមួយ​ភាគី​​អ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិក​គំរាម​​​​​​បំផ្លាញ​​ចោល​ទាំងស្រុង​នូវ​​អារ្យធម៌​ស៊ីវិល័យ​​​ ​និង​​ឲ្យដូច​ឋាន​នរក​​នោះ​។​

អ្នក​នាំពាក្យ​ប្រចាំ​សេត​វិមាន​ លោក​ស្រី​ Karoline Leavitt និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា៖ « នេះ[​បទ​ឈប់​បាញ់​] គឺ​ជា​ជ័យជម្នះ​មួយ​សម្រាប់​សហរដ្ឋអាមេរិក ដែល​មាន​ប្រធានាធិបតី​ ​ត្រាំ និង​យោធាដ៏អស្ចារ្យ​របស់​យើង​ធ្វើ​វា​ឱ្យ​កើតឡើង»។ នេះ​បើយោង​តាម​សារព័ត៌មាន​អាមេរិក NewsMax ផ្សាយ​ថ្ងៃ​ទី៨ ខែមេសា ឆ្នាំ​២០២៦ ។

អនុប្រធានាធិបតីអាមេរិក លោក JD Vance និង លោក​ស្រី​ Karoline Leavitt ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីលើក​ឡើង​​ថា៖ « តាំង​ពីដំបូង​នៃ​ប្រតិបត្តិការ Epic Fury ប្រធានាធិបតី ​ត្រាំ ប៉ាន់​ប្រមាណ​ថា ​ប្រតិបត្តិ​ការ​នឹង​មាន​​រយៈពេល ៤-៦ សប្តាហ៍ប៉ុណ្ណោះ​។ អរគុណ​ចំពោះ​សមត្ថភាពដ៏អស្ចារ្យរបស់​អ្នកចម្បាំង​របស់​យើង! យើង​សម្រេចបាននិង​លើសពីគោលបំណង​យោធា​ស្នូល​របស់​យើង​ក្នុងរយៈពេល ៣៨ថ្ងៃ»។

លោកស្រី Leavitt បន្ត​​ថា៖ « ភាពជោគជ័យ​នៃយោធារបស់យើងបាន​បង្កើត​ឥទ្ធិពលអតិបរមា ​អនុញ្ញាតឱ្យ​ប្រធានាធិបតី ត្រាំ និង​​ក្រុម​[រដ្ឋ​បាល​​ត្រាំ​] ​ចូល​​រួម​ក្នុងការចរចា​ដ៏​លំបាក តែ​ឥឡូវនេះ​បាន​បង្កើត​ឱកាស​សម្រាប់​ដំណោះ​ស្រាយ​ការ​ទូត​និងសន្តិភាព​រយៈពេលវែង​ហើយ​»។

លោកស្រី បន្ថែម​ថា៖ « លើសពីនេះ ប្រធានាធិបតី ត្រាំ​ បាន​បើក​ច្រក​សមុទ្រ Hormuz ឡើងវិញ​ទៀត​ផង​»។

យ៉ាងណា ច្រក​សមុទ្រនេះ​ត្រូវបានបើក​មុនពេលសង្គ្រាម​ចាប់​ផ្តើម​ បច្ចុប្បន្ន​​អ៊ីរ៉ង់និយាយថាគ្រប់​ការឆ្លង​កាត់​ដោយសុវត្ថិភាព​ក្នុង​ច្រក​ផ្លូវ​ទឹក​យុទ្ធ​សាស្រ្ត​ Hormuz ត្រូវតែ​សម្របសម្រួល​ជាមួយ​កងកម្លាំង​របស់ខ្លួន​​។

លោកស្រី Leavitt លើក​ឡើង​ទៀត​ថា៖ « កុំមើល​ស្រាល​សមត្ថភាព​របស់​ប្រធានាធិបតី​ ត្រាំ​ ក្នុងការ​ជំរុញ​ផល​ប្រយោជន៍​របស់​អាមេរិក​ដោយ​ជោគជ័យនិងសម្របសម្រួល​ដោយ​សន្តិភាព»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម