Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គលេខាធិការ​ណាតូ ថា លោក ត្រាំ ​ខកចិត្ត​ខ្លាំង​ ចំពោះ​​​ណាតូ​ ក្នុងជំនួប​​​ចង្អៀត​​​នៅវ៉ាស៊ីនតោន​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក ​លោក ដូណាល់ ត្រាំ នៅ​ថ្ងៃទី៨ខែមេសា បាន​វាយប្រហារ​តាមបណ្តាញសង្គម​​ចំពោះ​​អង្គការណាតូ (NATO) ចំពោះការមិនគាំទ្រសហរដ្ឋអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់ បន្ទាប់ពីកិច្ចប្រជុំ​ជាមួយអគ្គលេខាធិការណាតូ​ លោក ម៉ាក រូតតេ​ (Mark Rutte) នៅឯសេតវិមាន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

នៅក្នុងការបង្ហោះមួយដែលបានចែករំលែកទៅកាន់បណ្ដាញសង្គម Truth Social បន្ទាប់ពីកិច្ចប្រជុំ ប្រធានាធិបតីអាមេរិក បានសរសេរ​ថា «ណាតូមិននៅកន្លែង​​​ណា​​ នៅពេលដែលយើងត្រូវការពួកគេនោះទេ​ ហើយពួកគេនឹងមិននៅទីនោះទេ ប្រសិនបើយើងត្រូវការពួកគេម្តងទៀត»។

បន្ទាប់ពី​ជំនួប​ជាមួយ​ត្រាំ​ អគ្គលេខាធិការណាតូ បានពិពណ៌នាអំពីការពិភាក្សាជាមួយមេដឹកនាំអាមេរិកប្រាប់នៅក្នុងកម្មវិធី «The Lead with Jake Tapper» របស់ CNN ថា «លោកត្រាំ​ពិតជាខកចិត្តចំពោះសម្ព័ន្ធមិត្តណាតូជាច្រើន ហើយខ្ញុំអាចយល់ពីចំណុចមួយនេះរបស់គាត់។ នេះគឺជាការពិភាក្សាដ៏ស្មោះត្រង់ និងបើកចំហរមួយ ប៉ុន្តែក៏ជាការពិភាក្សារវាងមិត្តល្អពីរនាក់ផងដែរ»។

ប៉ុន្តែ​ លោក ម៉ាក រូតតេ​ មិនបានឆ្លើយតបនៅពេលសួរថា តើប្រធានាធិបតីត្រាំ បានលើកឡើងពីលទ្ធភាពដែលអាមេរិកអាចនឹងចាកចេញពីសម្ព័ន្ធមិត្តដែរឬទេ។

លោក ម៉ាក រូតតេ​ បាននិយាយប៉ុន្មានម៉ោង បន្ទាប់ពីអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានដកស្រង់សម្តីរបស់លោកត្រាំអំពីណាតូថា «ពួកគេត្រូវបានសាកល្បង ហើយពួកគេបានបរាជ័យ» ក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់។

អ្នកនាំពាក្យសេតវិមាននិយាយថា លោកត្រាំនឹងពិភាក្សាអំពីលទ្ធភាពដែលអាមេរិកចាកចេញពីណាតូ នៅពេលដែលលោកបានជួបជាមួយលោក Rutte «វាជារឿងគួរឲ្យសោកស្ដាយណាស់ដែលណាតូ បានងាកចេញពីអាមេរិកអស់រយៈពេល ៦ សប្តាហ៍កន្លងមកនេះ ខណៈពេលដែលប្រជាជនអាមេរិកបានផ្តល់ហិរញ្ញប្បទានដល់ការការពាររបស់ពួកគេយ៉ាងច្រើន»។

លោកត្រាំបានបង្ហាញពីការខកចិត្តម្តងហើយម្តងទៀត នៅពេលដែលសម្ព័ន្ធមិត្តលោកខាងលិចបដិសេធមិនគាំទ្រទីក្រុងវ៉ាស៊ីនតោនក្នុងជម្លោះជាមួយទីក្រុងតេហេរ៉ង់។ មេដឹកនាំអាមេរិកបានហៅណាតូថាជា «ខ្លាក្រដាស» បន្ទាប់ពីសម្ព័ន្ធភាពបានបរាជ័យក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រក Hormuz ហើយរដ្ឋសមាជិកមួយចំនួនបានហាមឃាត់អាមេរិកពីការប្រើប្រាស់ដែនអាកាសរបស់ពួកគេសម្រាប់យុទ្ធនាការមជ្ឈិមបូព៌ា។

កាសែត Wall Street Journal ក៏បានរាយការណ៍នៅថ្ងៃដដែលនោះថា រដ្ឋបាលត្រាំកំពុងពិចារណាផែនការមួយដើម្បី «ដាក់ទណ្ឌកម្មសមាជិកណាតូដែលត្រូវបានចាត់ទុកថាមិនមានប្រយោជន៍» ដោយការដកកងទ័ពចេញពីប្រទេសទាំងនេះ ក៏ដូចជាការបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ប្រទេសដែលត្រូវបានគេមើលឃើញថាគាំទ្រយ៉ាងខ្លាំងដល់យុទ្ធនាការរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ណេតាន់យ៉ាហ៊ូ មិនខ្វល់​អនុវត្ត​​បទឈប់បាញ់ ដោយ​ត្រៀម​ប្រ​យុទ្ធ​ជានិច្ច​​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម