ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ មិនខ្វល់អនុវត្តបទឈប់បាញ់ ដោយត្រៀមប្រយុទ្ធជានិច្ច
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅថ្ងៃពុធទី៨ខែមេសា ថា អ៊ីស្រាអែលនៅតែត្រៀមខ្លួនរួចស្រេចក្នុងការប្រឈមជាមួយនឹងអ៊ីរ៉ង់ប្រសិនបើវាចាំបាច់ ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNN ។

ថ្លែងតាមទូរទស្សន៍ដោយធ្វើបច្ចុប្បន្នភាពដល់ប្រជាជាតិរបស់លោក នាយរដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានបញ្ចាក់ថា «សូមឲ្យខ្ញុំបញ្ជាក់ឲ្យច្បាស់៖ យើងនៅតែមានគោលបំណងដែលត្រូវបំពេញ ហើយយើងនឹងសម្រេចបាននូវគោលបំណងទាំងនោះ ទាំងតាមរយៈការព្រមព្រៀង ឬតាមរយៈការប្រយុទ្ធគ្នាឡើងវិញ»។
មេដឹកនាំអ៊ីស្រាអែលដែលលែងស្តាប់ជំហរអន្តរជាតិរូបនេះ បាននិយាយទៀតថា «យើងត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់ទៅសមរភូមិវិញនៅពេលណាដែលត្រូវការ។ ម្រាមដៃរបស់យើងនៅតែស្ថិតនៅលើគន្លឹះនៅឡើយទេ។ នេះមិនមែនជាចុងបញ្ចប់នៃការប្រយុទ្ធនោះទេ ប៉ុន្តែជាជំហានមួយឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងទាំងអស់របស់យើង។ ជាក់ស្ដែង អ៊ីរ៉ង់ចូលទៅក្នុងបទឈប់បាញ់ក្នុងស្ថានភាពខ្សោយជាងពេលណាៗទាំងអស់»។
ការអត្ថាធិប្បាយទាំងនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងរយៈពេលពីរសប្តាហ៍។
នៅក្នុងនោះដែរ លោក ណេតាន់យ៉ាហ៊ូ ក៏បានវាយបកទៅលើមេដឹកនាំបក្សប្រឆាំងដែលបានស្តីបន្ទោសរួបលោកចំពោះការយល់ព្រមបទឈប់បាញ់មុនពេលអ៊ីស្រាអែលសម្រេចបាននូវគោលបំណងរបស់ខ្លួននៅក្នុងសង្គ្រាម។ លោក បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់កំពុងមានប្រសិទ្ធភាព មានការសម្របសម្រួលពេញលេញជាមួយអ៊ីស្រាអែល មិនមែនយើងទើបតែត្រូវបានជូនដំណឹងនៅនាទីចុងក្រោយនោះទេ។
លោក Yair Lapid ឥស្សរជននៃបក្សប្រឆាំងសំខាន់របស់អ៊ីស្រាអែល បានហៅបទឈប់បាញ់នេះថាជា «គ្រោះមហន្តរាយការទូត» សម្រាប់អ៊ីស្រាអែល ដោយនិយាយថា លោក ណេតាន់យ៉ាហ៊ូ បានបរាជ័យជាមួយនឹងគោលដៅដែលគាត់បានកំណត់។
ដោយឡែក អ៊ីរ៉ង់ឯណោះវិញក៏បានរិះគន់អ៊ីស្រាអែលចំពោះការរំលោភលើបទឈប់បាញ់ ដោយប្រកាសបិទច្រកសមុទ្រ Hormuz និងគំរាមកំហែងដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក J.D. Vance បន្ទាប់មកបានព្រមានថា ទីក្រុងតេហេរ៉ង់នឹងទទួលរងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបរាជ័យ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


