Connect with us

វប្បធម៌ ជំនឿ

​ABA ប្ដេជ្ញា​ចូលរួម​លើកកម្ពស់ ​និង​ផ្សព្វផ្សាយ​ប្រពៃណីខ្មែរ​ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

ស្របពេលដែល​ពិធីចូលឆ្នាំប្រពៃណីខ្មែរនឹងខិតចូលមកដល់​ ធនាគារ ABA ​ ​​​បាន​ចេញវីដេអូ​ថ្មីទាក់ទង​នឹងពិធីបុណ្យចូលឆ្នាំខ្មែរ ​ជាមួយនឹងការពន្យល់អំពី​អត្ថន័យ ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សព្វផ្សាយនូវតម្លៃនៃទំនៀមទម្លាប់ខ្មែរឱ្យកាន់តែទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូនេះបានបង្ហាញយ៉ាងច្បាស់ពីអត្ថន័យនៃថ្ងៃចូលឆ្នាំខ្មែរទាំង ៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ។ អ្វីដែលកាន់តែពិសេសនោះ គឺមានការចូលរួមពីអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា  កំពូលតារាចម្រៀងខ្មែរ លោក វណ្ណដា (VannDa) និង លោក ថេណា (Tena) រួមជាមួយអ្នកផលិតមាទិកាបរទេសល្បីៗជាច្រើនរូបទៀត ដែលឆ្លុះបញ្ចាំងថាបុណ្យចូលឆ្នាំខ្មែរគឺជាពេលវេលាដែលប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមគោរព និងអបអរជាមួយគ្នា។

​​គួរបញ្ជាក់ថា ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​គឺជាបុណ្យប្រពៃណីជាតិ ​ដែលប្រារព្ធធ្វើឡើងរយៈពេល ៣ ថ្ងៃ នៅពាក់​កណ្ដាល​ខែមេសា។ មុន​ថ្ងៃ​ចូលឆ្នាំ​មកដល់ ​ប្រជាពលរដ្ឋ​បាន​រៀប​ចំ​ផ្ទះសម្បែង ​ទិញ​សម្លៀក​បំពាក់​ថ្មី ​និង​រៀបចំ​សម្ភារ​ទុក​ជូន​ដល់​ឪ​ពុ​ម្ដាយ ​ជីដូន​ជីតា​។

យោងតាមសិលាចារឹកខ្មែរ ​សង្ក្រាន្តមានន័យថា ​ដំណើរឆ្នាំចាស់ឈានចូលឆ្នាំថ្មី ចំណែកមហា​សង្ក្រាន្ត​គឺជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។​ ថ្ងៃទី១ ​នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថា ​ថ្ងៃមហាសង្ក្រាន្ត ​ប្រជាជនខ្មែរ ​តែងតែនៅផ្ទះ ​ដើម្បីរៀប​ចំផ្ទះ​សម្បែង ​តុបតែង​លម្អគោម ​ទទួល​ទេវតា​ឆ្នាំថ្មី ​ជួប​ជុំ​ញាតិមិត្តជិតឆ្ងាយ។​ ថ្ងៃទី ២ ​ជាថ្ងៃ ​វារ​វ័ន​ប័ត ជាថ្ងៃធ្វើទាន ឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ និងពូនភ្នំ​ខ្សាច់​នៅវត្តអារាម។ ​

​ចំណែក​ថ្ងៃ​ទី ​៣ ​ចុងក្រោយ​ជាថ្ងៃ​វារៈឡើងស័ក ​ជាថ្ងៃ​ផ្លាស់ប្តូរ​ឆ្នាំថ្មី​ទាំង​ស្រុង ​គេនាំ​គ្នា​ស្រង់​ព្រះ​ សម្អាត​ព្រះពុទ្ធរូប ​និង​ជូនពរ​ចាស់ព្រឹទ្ធាចារ្យ។

ក្រៅពីការរំលឹកនូវប្រពៃណីដ៏ថ្លៃថ្លា ABA ក៏បាននាំមកនូវភាពរស់រវើកនៃសម័យកាលឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់ម៉ូដរចនាថ្មី “មហាសង្ក្រាន្ត” នៅលើកម្មវិធី ABA Mobile សម្រាប់ឱកាសបុណ្យចូលឆ្នាំនេះផងដែរ។

សូមទស្សនាវីដេអូពេញខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់ពីភាពអស្ចារ្យនៃបុណ្យចូលឆ្នាំខ្មែរ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម