សេចក្ដីជូនដំណឹង
ABA ត្រូវបានទទួលស្គាល់ជាធនាគារឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ 2025 ដោយទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានទទួលពាន ធនាគារឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2025 ពី The Banker ដែលជាគ្រឹះស្ថានបោះពុម្ពផ្សាយហិរញ្ញវត្ថុអន្តរជាតិរបស់ Financial Times Group (UK)។
ពានរង្វាន់នេះ បានទទួលស្គាល់ ABA នូវសមត្ថភាពដ៏រឹងមាំ ឧត្តមភាពនវានុវត្តន៍ និងតួនាទីសំខាន់របស់ធនាគារ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
នវានុវត្តន៍ឌីជីថល
ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker បានគូសបញ្ជាក់ អំពីការបន្តអភិវឌ្ឍកាន់តែទំនើបទៅមុខរបស់ ABA លើផលិតផលឯករបស់ខ្លួន នោះគឺកម្មវិធី ABA Mobile ដែលពង្រឹងបន្ថែមលើជំហរដ៏លេចធ្លោរបស់ធនាគារ ក្នុងនាមជាគ្រឹះស្ថានសេវាធនាគារឌីជីថលឈានមុខនៅក្នុងប្រទេស។ មុខងារថ្មីៗដែលបានបញ្ចេញនៅឆ្នាំនេះ រួមមាន មុខងារឆាតក្នុងអេប (ABA In-App Chat) មុខងារសោមុខ (FacePass Secure) មុខងារណាវី ដែលជាជំនួយការបញ្ញានិមិត្ត និងមុខងារវិភាគដ៏ទំនើប កំពុងផ្តល់នូវបទពិសោធសេវាធនាគារកាន់តែងាយស្រួល សុវត្ថិភាព និងមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់អតិថិជនរាប់លាននាក់។ នវានុវត្តន៍ទាំងនេះ មិនត្រឹមតែបង្កើនភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបានជួយពង្រឹងទំនុកចិត្ត និងសុវត្ថិភាពនៅក្នុងប្រតិបត្តិការឌីជីថលផងដែរ។
សមត្ថភាពថ្មីបន្ថែមទាំងអស់នេះ ទទួលបានការគាំទ្រខ្លាំង ដែលបង្ហាញតាមរយៈការប្រើប្រាស់យ៉ាងច្រើនសំណាក់អតិថិជន ដោយក្នុងនោះ មានការឆ្លើយឆ្លងជាង 200,000 សារ ក្នុងមុខងារឆាត ABA ខណៈអតិថិជនប្រមាណ 430,000 បានប្រើប្រាស់ មុខងារណាវី ក្នុងរយៈពេលពីរខែដំបូងនៃការដាក់ដំណើរការ។
ចំណែកឯ ផ្លែតហ្វមធនាគារឌីជីថលសម្រាប់អាជីវកម្ម ក៏ទទួលកំណើនគួរឲ្យកត់សម្គាល់ផងដែរ ពោលគឺ មានការកើនឡើង 50% លើទំហំប្រតិបត្តិការ ចាប់ពីខែឧសភា ឆ្នាំ 2024 ដល់ខែឧសភា ឆ្នាំ 2025 ដោយឆ្លុះបញ្ចាំងពីកំណើននៃការពឹងផ្អែកលើអេកូស៊ីស្ទែមឌីជីថលរបស់ ABA។
ជាមួយអតិថិជនក្នុងដៃជាង 5 លានទូទាំងប្រទេស ABA Mobile បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាផ្លែតហ្វមចម្បងសម្រាប់ការចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជនជារូបវន្ត បុគ្គល និងអាជីវកម្មទូទាំងប្រទេសកម្ពុជា។
ហិរញ្ញប្បទានបៃតង
ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ធនាគារ ABA បានក្លាយជាអ្នកវិនិយោគសញ្ញាបណ្ណបៃតងធំជាងគេនៃសញ្ញាបណ្ណគម្រោងបៃតងដំបូងបង្អស់របស់កម្ពុជា ដែលចេញដោយក្រុមហ៊ុនស្នេថេក ដាយណាមិក (SchneiTec Dynamic) ដើម្បីគាំទ្រហេដ្ឋារចនាសម្ពន្ធថាមពលដើរដោយពន្លឺព្រះអាទិត្យ (ថាមពលសូឡា)។ សញ្ញាបណ្ណនេះ នឹងផ្តល់ហិរញ្ញប្បទានដល់រោងចក្រផលិតបន្ទះសូឡា ដែលមានទំហំ 60MW ក្នុងខេត្តកំពង់ឆ្នាំង ដែលរំពឹងថា នឹងទទួលបានថាមពលស្អាតប្រមាណជាង 130GWh ប្រចាំឆ្នាំ។
ការវិនិយោគដ៏សំខាន់នេះ បានបង្ហាញពីការរួមចំណែករបស់ធនាគារ ក្នុងការពន្លឿនការអភិវឌ្ឍប្រកប ដោយចីរភាព និងអនាគតកាន់តែបៃតង។
ការគាំទ្រសហគមន៍
គំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ ABA បន្តផ្តោតទៅលើការអប់រំ និងចំណេះដឹងផ្នែកឌីជីថល។ ធនាគារបានសហការជាមួយគម្រោងអាហារូបករណ៍ និងកម្មវិធីអប់រំផ្សេងៗ – រួមមាន សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) និងមូលនិធិកុមារកម្ពុជា (CCF) – ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់យុវជន។ ABA ក៏បានឧបត្ថម្ភកំព្យូទ័រ ដល់សាលារៀន និងសហគមន៍នានា ដើម្បីជួយឲ្យសិស្សានុសិស្សមានជំនាញឌីជីថលសំខាន់ៗ នៅក្នុងសេដ្ឋកិច្ចអាស្រ័យបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនទៅមុខ។
សម្លឹងឆ្ពោះទៅមុខ
ការទទួលពានកម្រិតកំពូល ប្រកបដោយកិត្យានុភាពពីទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ជាលើកទីប្រាំពីរនេះ បានបញ្ជាក់ជាថ្មី និងកាន់តែច្បាស់បន្ថែមទៀត ពីភាពឈានមុខរបស់ធនាគារ ABA លើផ្នែកហិរញ្ញវត្ថុឌីជីថល និងសេវាធនាគារប្រកបដោយទំនួលខុសត្រូវ។
លោក Askhat Azhikhanov អគ្គនាយក & ជានាយកប្រតិបត្តិ នៃធនាគារ ABA មានប្រសាសន៍ថា “ធនាគារ ABA មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានទទួលស្គាល់ឧត្តមភាពពីស្ថាប័នកំពូល The Banker។ ដូចសព្វដង យើងខ្ញុំមានមោទនភាព សូមចែករំលែកកិត្តិនាមនេះជូនដល់លោកអ្នកជា អតិថិជនទាំងអស់ – ទំនុកចិត្តរបស់លោកអ្នក គឺជាកម្លាំងចលករសម្រាប់កិច្ចការគ្រប់យ៉ាងដែលយើងខ្ញុំកំពុងបម្រើលោកអ្នក” ។
លោកក៏បានបន្ថែមថា “ពានរង្វាន់នេះ ជំរុញទឹកចិត្តឲ្យយើងខ្ញុំ បន្តនវានុវត្តន៍ឌីជីថលឲ្យកាន់តែឈានមុខជាលំដាប់ ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីចីរភាព និងគាំទ្រសហគមន៍នានា ខណៈយើងខ្ញុំបន្តរួមចំណែកពង្រឹងអនាគតសេវាធនាគាររបស់ប្រទេសយើង”។
ក្នុងជំហានឆ្ពោះទៅមុខ ABA នឹងប្តេជ្ញាបន្តលើកកម្ពស់ស្តង់ដារសេវាធនាគារឲ្យតែប្រសើរជាលំដាប់ បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅ ទូទាំងប្រទេសកម្ពុជា។
អំពីទស្សនាវដ្តី The Banker
The Banker គឺជា ធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោក របស់ក្រុមហ៊ុន Financial Times Group ។ ចាប់ផ្តើម បោះពុម្ពផ្សាយនៅក្នុងឆ្នាំ 1929 ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មាន អំពី វិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិក របស់សាជីវកម្ម ទេសភិបាល ធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង 180 ប្រទេសទូទាំងពិភពលោក។
The Banker គឺជាប្រភពដ៏សំខាន់ក្នុងការផ្តល់ទិន្នន័យ និងការវិភាគសម្រាប់វិស័យធនាគារ។ ចំណាត់ថ្នាក់ ធនាគារពិភពលោកកំពូលៗ ចំនួន 1,000 របស់ The Banker ត្រូវបានប្រើប្រាស់ជាស្ដង់ដា តាំងពី ឆ្នាំ 1970 ដោយផ្ដល់ការព័ត៌មានទាក់ទងនឹងទ្រព្យសម្បត្តិ និងស្ថានភាពនៃវិស័យធនាគារគ្រប់ជ្រុងជ្រោយ ។
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


