ព័ត៌មានជាតិ
រដ្ឋបាលរាជធានីនឹងបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទចំនួន៦ទីតាំង ក្នុងព្រឹត្តការណ៍ “នគរសង្ក្រាន្ត”នៅរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ចំនួន ៦ទីតាំង ក្នុងព្រឹត្តការណ៍ “នគរសង្ក្រាន្ត”នៅរាជធានីភ្នំពេញ ដែលមានដូចជាទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សួនវឌ្ឍនៈ ផ្លូវថ្មើរជើងចតុមុខ បរិវេណផ្សារទួលទំពូង បាសាក់លែន និងទីតាំងសួនច្បារមុខវត្តបុទុមវតី។

យោងតាមសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រឹត្តការណ៍ “នគរសង្ក្រាន្ត” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស២០២៦បានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ដើម្បី ចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស២០២៦ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តការណ៍ “ នគរសង្ក្រាន្ត” ចំនួន ៦ទីតាំង រួមមាននៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ,វត្តភ្នំ, សួនវឌ្ឍនៈ, ផ្លូវថ្មើរជើងចតុមុខ (Walk Street), ផ្សារទួលទំពូង, បាសាក់លែន និងសួនច្បារមុខវត្តបុទុមវតី ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦


ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។


ដើម្បីឱ្យព្រឹត្តការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការ បញ្ចៀសចរាចរដូចខាងក្រោម៖ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នឹងបញ្ចៀសចរាចរជុំវិញរង្វង់មូលរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ , ទីតាំងសួនវឌ្ឍនៈ នឹងបញ្ចៀសចរាចរកំណាត់រុក្ខវិថីព្រះមហាក្សត្រីយានីកុសុមៈ (ផ្លូវលេខ១០៦) និងរុក្ខវិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) ចាប់ពីមហាវិថីព្រះមុនីវង្ស រហូតដល់ មហាវិថី ព្រះស៊ីសុវត្ថិ, ទីតាំងផ្លូវថ្មើរជើងចតុមុខ (Walk Street) នឹងបញ្ចៀសចរាចរកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពី វិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់ រង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត,


ទីតាំងផ្សារទួលទំពូង នឹងបញ្ចៀសចរាចរជុំវិញបរិវេណផ្សារទួលទំពូង និងផ្លូវលេខ១៥៥ ផ្លូវលេខ ៤៥០ និងផ្លូវលេខ១៦៣, ទីតាំងបាសាក់លែន នឹងបញ្ចៀសចរាចរជុំវិញបរិវេណទីតាំងបាសាក់លែន និង ទីតាំងសួនច្បារមុខវត្តបុទុមវតី នឹងបញ្ចៀសចរាចរវិថីឧកញ៉ា ស៊ូរ ស៊្រុន និងកំណាត់មហាវិថី សម្តេច សុធារស ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់វិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០)៕ស្រីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


