Connect with us

ព័ត៌មានជាតិ

នគរសង្ក្រាន្តនៅភ្នំពេញ មានចំណតសម្រាប់ទោចក្រយានយន្តចំនួន៤ ដោយកំណត់តម្លៃមិនឱ្យលើសពី១ពាន់រៀល

បានផុស

នៅ

ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមកលេងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបចំព្រឹត្តិការណ៍ព្រឹត្តិការព៍ “នគរសង្ក្រាន្ត” រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ឱ្យរដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលខណ្ឌចំការមន រៀបចំ ទីតាំងចំណតសម្រាប់ទោចក្រយានយន្តក្នុងអំឡុងពេលឈប់សម្រាក ដោយកំណត់តម្លៃមិនឱ្យលើសពី ១.០០០ (មួយពាន់)រៀល ក្នុងមួយគ្រឿង នៅតាមទីតាំងសំខាន់ៗចំនួន៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីជូនដំណឹងស្តីពីការរៀបចំទីតាំងផ្ញើទោចក្រយានយន្តជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម កម្សាន្តសប្បាយក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញបានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ “នគរ សង្ក្រាន្ត” នៅរាជធានីភ្នំពេញ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមកលេងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបចំព្រឹត្តិការណ៍ ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ឱ្យរដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលខណ្ឌចំការមន រៀបចំ ទីតាំងចំណតសម្រាប់ទោចក្រយានយន្តក្នុងអំឡុងពេលឈប់សម្រាក ដោយកំណត់តម្លៃមិនឱ្យលើសពី ១.០០០ (មួយពាន់)រៀល ក្នុងមួយគ្រឿង នៅតាមទីតាំងសំខាន់ៗចំនួន៤ រួមមានដូចខាងក្រោម៖ តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងសួនវឌ្ឍនៈ ៖ ចំណតក្នុងបឋមសិក្សា ហាំង ង៉ោ, ចំណតនៅសួនច្បារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC,ចំណតក្នុងវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ, ចំណតក្នុងបឋមសិក្សាកូលាប១និងចំណតជុំវិញផ្សារធំថ្មី។

២- តំបន់សួនច្បារមុខវត្តបុទុមវត្តី (បរិវេណគំនូរសិល្បៈដើម្បីសន្តិភាព) ៖ ចំណតតាមបណ្តោយវិថីស៊ូរ ស៊្រុន និងផ្លូវលេខ២៤០ ចំណតតាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ចំណតក្នុងទីតាំងអតីតក្រោលគោ

ចំណតក្នុងវិទ្យាស្ថានជាតិអប់រំ, ផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Street: ចំណតក្នុងបឋមសិក្សាព្រះនរោត្តម ចំណតក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ចំណតក្នុងបឋមសិក្សាភ្នំដូនពេញ ចំណតក្នុងអនុវិទ្យាល័យចតុមុខ។

៤- តំបន់ផ្សារទួលទំពូង និងតំបន់បាសាក់លេន ៖ចំណតក្នុងវត្តទួលទំពូង ចំណតក្នុងវិទ្យាល័យទួលទំពូង ចំណតក្នុងសាលាមតេយ្យភូមិ ៥ ចំណតក្នុងសាលាមតេយ្យភូមិ៦ ចំណតក្នុងវិទ្យាល័យផ្សារដើមថ្កូវ ចំណតក្នុងអនុវិទ្យាល័យសុធារស ចំណតនៅសួនបៀលប្រាយ ចំណតនៅដីកាកបាទក្រហម (ផ្លូវលេខ ២៩៤ កែង មហាវិថីព្រះនរោត្តម) ចំណតនៅលើចិញ្ចើមផ្លូវលេខ ២៩ (ពីផ្លូវលេខ ៣០៨ ដល់ មហាវិថីព្រះសីហនុ)។

ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ចំណតទោចក្រយានយន្តនៅតាមទីតាំងទីសាធារណៈ ក្រៅពីទីតាំងធំៗទាំង៤ខាងលើ ហើយជួបប្រទះបញ្ហាការយកកម្រៃសេវាចំណតលើសពីតម្លៃកំណត់សូម ទំនាក់ទំនងមកលេខទូរស័ព្ទ ០១៧ ៨៨៤ ៨៨៨ (ខណ្ឌដូនពេញ) ឬ០១៧ ២០៧ ៧៧៧ (ខណ្ឌចំការមន)។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញសូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សេវា ដឹកជញ្ជូនសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS) ជំនួសឱ្យការ ប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយដល់ការកកស្ទះចរាចរណ៍

ក្នុងអំឡុងពេលធ្វើដំណើរមក លេងកម្សាន្តនៅតាមទីតាំងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត តាមរយៈខ្សែរត់ដូចខាងក្រោម៖ ១-ខ្សែរត់ទី១០ ត្រង់ចំណុចចំណតរថយន្តក្រុងលេខ B15 ក្រោយវត្តឧណ្ណាលោម និងចំណត រថយន្តក្រុងលេខ BI03 មន្ទីរពេទ្យព្រះអង្គឌួង។ ២-ខ្សែទី២A ខ្សែទី៣ និងខ្សែទី៤A ត្រង់ចំណុចចំណតរថយន្តក្រុងលេខ BI03 មន្ទីរពេទ្យ ព្រះអង្គឌួង សម្រាប់ផ្លូវថ្មើរជើងចតុមុខ WalkStreet។ ៣-ខ្សែរត់ទី១២B ត្រង់ចំណុចចំណតរថយន្តក្រុងលេខ BT45-BT47 ក្បែរច្រកចូលបាសាក់លេន៕ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម