ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម មានចរិតលក្ខណៈប្រវត្តិសាស្ត្រ ក្រោមទិសស្លោក«អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងដែលមានចរិតលក្ខណៈប្រវត្តិសាស្ត្រ រួមសុខរួមទុក្ខ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ ក្រោមទិសស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលរួមជាមួយលោក ត្រិន កឹមទូ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ក៏បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់សមាគម ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ពិសេសការជួយសម្របសម្រួលគ្រប់ការងារពាក់ព័ន្ធនឹងនិស្សិតកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅវៀតណាម។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងដែលមានចរិតលក្ខណៈប្រវត្តិសាស្ត្រ រួមសុខរួមទុក្ខ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ ក្រោមទិសស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ប្រទេសទាំងពីរ បានពង្រឹងចំណងសាមគ្គីភាពកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងបរិបទនាយុគសម័យឌីជីថល និងការប្រកួតប្រជែងសកល វិស័យអប់រំគឺជាសសរស្តម្ភដ៏សំខាន់បំផុត។ ជាច្រើនទសវត្សរ៍កន្លងមកនេះរដ្ឋាភិបាលវៀតណាមបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា រាប់ពាន់នាក់ ទៅសិក្សានៅលើទឹកដីវៀតណាម ក្មួយៗដែលអង្គុយនៅទីនេះ គឺជា “ធនធានមនុស្សដ៏មានសក្តានុពល” និងមានតម្លៃនៃកិច្ចសហប្រតិបត្តិការនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ចាត់ទុកវត្តមានរបស់ លោក ត្រិន កឹមទូ នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់បក្សរដ្ឋ និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ការជួបជុំក្នុងឱកាសដ៏មានអត្ថន័យនេះ បង្ហាញឲ្យឃើញពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី ការយោគយល់គ្នា និងសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។

មានប្រសាសន៍នាឱកាសនោះ លោក ត្រិន កឹមទូ បានបង្ហាញនូវចណាប់អារម្មណ៍អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីកម្ពុជា-វៀតណាម ដែលធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះទំហំវិនិយោគនៃប្រទេសទាំងពីរសម្រេចបានដល់១១ពាន់លានដុល្លា នៅក្នុងឆ្នាំ២០២៥ ហើយបើទោះបីដើមឆ្នាំ២០២៦ សេដ្ឋកិច្ចពិភពលោកមានការលំបាក ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែល្អប្រសើរ។ លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការផ្សេងៗ ត្រូវបានជំរុញបន្ថែមកាន់តែល្អប្រសើរ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល ដែលជាផ្លែផ្កានៃទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោកបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនរបស់ប្រទេសកម្ពុជាសម្រេចបាន នាពេលកន្លងមកនេះ ដែលបានលើកកម្ពស់ជីវភាពរស់នៅប្រទេសកម្ពុជា កាន់តែប្រសើរឡើង។

លោកសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អតីតនិស្សិតកម្ពុជាដែលបានទៅសិក្សានៅប្រទេសវៀតណាម នឹងក្លាយជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អប្រសើរឡើងបន្ថែមទៀតរវាងប្រទេសទាំងពីរ និងសូមឲ្យទំនាក់ទំនងមិត្តភាព ប្រពៃណី សន្តិភាព ដែលថ្នាក់ដឹកនាំជាច្រើនជំនាន់បានពូនជ្រំ នឹងបន្តអភិវឌ្ឍន៍ ជាផលប្រយោជន៍រវាងកម្ពុជា-វៀតណាម កាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីសន្តិភាពនៅក្នុងតំបន់ និងសកលលោក៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


