ព័ត៌មានអន្ដរជាតិ
សង្គ្រាមនៅអ៊ីរ៉ង់ អាចបង្ក «គ្រោះអត់ឃ្លាន» ជាសកល ធ្វើឲ្យមនុស្សរាប់លាននាក់ រងទុក្ខវេទនា
អង្គការ World Central Kitchen (WCK) បានចេញការព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់ អាចបង្កឲ្យមានគ្រោះអត់ឃ្លាន ជាសកល ធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវរងទុក្ខវេទនា ជាពិសេសក្នុងប្រទេសក្រីក្រ។

សារព័ត៌មាន RT បានដកស្រង់សម្តីស្ថាបនិក WCK លោក Jose Andres ដែលព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមេសាឆ្នាំ២០២៦ថា សង្រ្គាមធ្វើឲ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវជាប់គាំង ខណៈច្រកនេះ គឺជាផ្លូវដ៏សំខាន់ដែលផ្ទុកប្រហែល ១ ភាគ ៣ នៃពាណិជ្ជកម្មជីកសិកម្មពិភពលោក ក្នុងនោះជីប្រភេទអាសូត និងអ៊ុយរ៉េ រងផលប៉ះពាល់ខ្លាំងជាងគេ។
លោកនិយាយថា៖ «វាមិនមែនមានតែប្រេងទេ ដែលដឹកជញ្ជូនចេញតាមច្រក Hormuz។ ខ្ញុំមើលឃើញទុកជាមុននូវការកើនឡើងយ៉ាងខ្លាំងនៃគ្រោះអត់ឃ្លាននៅទូទាំងពិភពលោក ត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៦និងឆ្នាំ២០២៧។ ភាពវឹកវរនៃការដឹកជញ្ជូនតាមកប៉ាល់នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz កំពុងតែធ្វើឲ្យការផ្គត់ផ្គង់ជីកសិកម្មមានភាពតឹងតែង និងរុញច្រានតម្លៃឲ្យកាន់តែខ្ពស់សម្រាប់កសិករ»។
លោកបានចង្អុលចំៗទៅកាន់ប្រទេសក្រីក្រដូចជា ហៃទី ដែលកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុត។ ជាក់ស្តែងលោកបានលើកឧទាហរណ៍ថា៖ «បើអ្នកទិញអង្ករមួយគីឡូក្រាម គេព្រមលក់ឲ្យអ្នកតែកន្លះគីឡក្រាមប៉ុណ្ណោះ»។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំនាញព្រមានថា ការខ្វះខាតជីចំពេលរដូវដាំដុះ នឹងធ្វើឲ្យទិន្នផលកសិកម្មធ្លាក់ចុះយ៉ាងខ្លាំង។ ប្រសិនបើកសិករមិនមានជីប្រើប្រាស់គ្រប់គ្រាន់ទេ វានឹងនាំឲ្យមានការខ្វះខាតស្បៀងអាហារ និងគ្រោះអត់ឃ្លានជាសកល។
ម្យ៉ាង កសិករនៅជុំវិញពិភពលោក ចាប់ពីឥណ្ឌា រហូតដល់អាមេរិក និងអឺរ៉ុប ក៏កំពុងប្រឈមនឹងការចំណាយខ្ពស់ផងដែរ ប៉ុន្តែតម្លៃកសិផលនៅលើទីផ្សារបែរជាមិនសូវឡើងថ្លៃទៅវិញ ដែលធ្វើឲ្យពួកគេប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ។
ចំណែកកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបញ្ជាក់ថា ក្នុងករណីអាក្រក់បំផុត វិបត្តិនេះអាចជះផលអាក្រក់ដល់ការប្រមូលផលនៅរដូវក្រោយ ដែលនឹងរុញច្រានពិភពលោកឲ្យធ្លាក់ក្នុងវិបត្តិអតិផរណាស្បៀងអាហារកាន់តែខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


