ព័ត៌មានអន្ដរជាតិ
បេក្ខជនសក្តានុពល៤រូបដែលនឹងជំនួសតំណែង លោក Antonio Guterres
តំណែងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិរបស់ លោក Antonio Guterres នឹងបញ្ចប់អាណត្តិទីពីរ និងចុងក្រោយរយៈពេលប្រាំឆ្នាំនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦។ លោក Antonio Guterres បានចូលកាន់តំណែងជាអគ្គលេខាធិការទី៩របស់អង្គការសហប្រជាជាតិ បន្តពី លោក Ban Ki-Moon នៅថ្ងៃទី ១ខែមករា ឆ្នាំ ២០១៧ ហើយត្រូវបានតែងតាំងម្តងទៀតសម្រាប់អាណត្តិទីពីរចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ពេលគឺជាង១ខែប៉ុណ្ណោះ មុនរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។

មកដល់ពេលនេះ ស្ថាប័នអង្គការអង្គការសហប្រជាជាតិកំពុងស្ថិតនៅក្នុងដំណើរការជ្រើសរើសអ្នកស្នងតំណែងរបស់លោកអគ្គលេខាធិការបច្ចុប្បន្ន ហើយមានបេក្ខជនសក្តានុពលចំនួន៤រូប ត្រូវបានតែងតាំងសម្រាប់ការវាយតម្លៃនិងការអនុម័តយល់ព្រមពីសមាជិករបស់អង្គការប្រជាជាតិ ដែលនឹងត្រូវជ្រើសរើសចុងក្រោយនៅចុងខែកក្កដា២០២៦។
ក្នុងចំណោមបេក្ខជនសក្តានុពលទាំង៤រូប មានបីរូបមកពីតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន ស្របតាមការអនុវត្តជាទម្លាប់នៃឆ្លាស់តំណែងក្នុងចំណោមតំបន់ភូមិសាស្ត្រ។ អគ្គលេខាធិការបច្ចុប្បន្ន លោក Antonio Guterres សញ្ជាតិព័រទុយហ្គាល់ និងធ្លាប់ជានាយករដ្ឋមន្ត្រីរបស់ប្រទេសព័រទុយហ្គាល់ មកពីតំបន់អឺរ៉ុប។ លោក Ban Ki-Moon សញ្ជាតិកូរ៉េខាងត្បូងចេញពីតំបន់អាស៊ី បានកាន់តំណែងអគ្គលេខាធិការធិការអង្គការសហប្រជាជាតិ មុនលោក Antonio Guterres។
សម្រាប់បេក្ខជនទាំង៤រូបពេលនេះ មានបេក្ខជនពីរនាក់ជាស្ត្រី។ ប្រធានមហាសន្និបាត លោកស្រី Annalena Baerbock និងអ្នកផ្សេងទៀតកំពុងអំពាវនាវឱ្យមានការតែងតាំងស្ត្រីបន្ថែមទៀត ព្រោះមិនដែលមានអគ្គលេខាធិការស្ត្រីទេ។
បេក្ខជនទាំង៤រូបដែលមានសក្តានុពលស្ថិតនៅក្នុងការវាយតម្លៃ រួមមានៈ
១) លោក Rafael Grossi មានសញ្ជាតិអាហ្សង់ទីន និងកំពុងកាន់តំណែងជាអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)
២) លោកស្រី Rebeca Grynspan កាន់សញ្ជាតិកូស្តារីកា (Costa Rica) ដោយធ្លាប់កាន់តំណែងជាអនុប្រធាធិបតីនៃប្រទេសតំបន់ការ៉ាប៊ីន និងកំពុងកាន់តំណែងអគ្គលេខាធិការសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍
៣) លោកស្រី Michelle Bachelet អតីតប្រធានាធិបតីឈីលី នៅតំបន់អាមេរិកឡាទីន
៤) លោក Macky Sall អតីតប្រធានាធិបតីប្រទេសសេណេហ្គាល់ មកពីតំបន់អាហ្វ្រិក។
ការផ្សាយរបស់អង្គភាពសារព័ត៌មានរបស់អង្គការសហប្រជាជាតិ (United Nations News) ជម្រើសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទីដប់ ដែលនឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៧ អាចជះឥទ្ធិពលដល់ការទូតសកល ការឆ្លើយតបចំពោះវិបត្តិនានាទូទាំងពិភពលោក និងទិសដៅនៃប្រព័ន្ធពហុភាគីសម្រាប់ទសវត្សរ៍ខាងមុខ។
សំណួរស្ទង់មតិរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា តើប្រធានអង្គការសហប្រជាជាតិបន្ទាប់នឹងមកពីប្រទេសណា? តើស្ត្រីម្នាក់នឹងត្រូវបានជ្រើសរើសឲ្យដឹកនាំអង្គការនេះជាលើកដំបូងដែរឬទេ?៕
រ៉ាន់ រើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


