ព័ត៌មានជាតិ
កម្ពុជាបន្តបង្ហាញទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ពីទង្វើឈ្លានពានរបស់យោធាថៃ ហើយទទូចចាត់វិធានការ
កម្ពុជាបានលើកឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃ ប្រាប់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយបានពណ៌នាថា ថៃបាននិងកំពុងវាតទីចូលកាន់កាប់ដោយខុសច្បាប់ទៅលើទឹកដីរបស់កម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ហើយសកម្មភាពនេះបានបង្កផលប៉ះពាល់ដល់ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែន ដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង។

ថ្លែងក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ បានរាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សថា ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តប្រតិបត្តិការយោធាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៅតំបន់ព្រំដែន ដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិល និងរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជា។

លោក អ៊ិន តារា បានអះអាងពីផលប៉ះពាល់ដែលបង្កឡើងដោយទង្វើឈ្លានពានរបស់យោធាថៃ រួមមាន ការបាត់បង់ជីវិតជនស៊ីវិល ការបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ការលួចប្លន់ ការបង្ខំឱ្យចាកចេញ និងការផ្លាស់ទីលំនៅ។ ខណៈការពង្រាយលួសបន្លា និងការដាក់ទូរកុងតឺន័រនៅតែបន្តរារាំងដល់ការចូលទៅកាន់ផ្ទះ និងភូមិដ្ឋានរបស់ប្រជាជន ដែលសកម្មភាពនេះ លោក ថា បានធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាព កាន់តែពិបាក និងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។

សេចក្តីថ្លែងការណ៍របស់តំណាងអចិន្ត្រៃយ៍កម្ពុជា បានអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការដោយភាពមុតមាំ។
លោក ថ្លែងសង្កត់ធ្ងន់ថា៖ «មានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះ ទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន»៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


