ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ក៏ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តាមអាមេរិក ដែរ
ពេលនេះប្រទេសអ៊ីស្រាអែលក៏ដើរតាមសម្ព័ន្ធមិត្តអាមេរិកដែរ ដោយប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ក្រោមហេតុផលថា «ស្ថាប័ននេះមានការរើសអើង»។

ការសម្រេចចិត្តនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Gideon Saar ដែលចោទថា UNHRC តែងវាយប្រហារលើប្រទេសប្រជាធិបតេយ្យ ហើយឃោសនាប្រឆាំងជនជាតិជ្វីហ្វ និងកំណត់គោលដៅអ៊ីស្រាអែលដោយមិនសមហេតុផល ថែមអនុញ្ញាតឲ្យមានការរំលោភសិទ្ធិមនុស្សកើតឡើងនៅក្នុងប្រទេសផ្សេងទាំងដែលគ្មានការផ្តន្ទាទោសទៀតផង។
លើសពីនេះ លោកបន្តថា អ៊ីស្រាអែលជាប្រទេសតែមួយគត់ដែលប្រឈមនឹងការថ្កោលទោសខ្លាំងជាងគេជាងឯង ពោលគឺបើបូកការថ្កោលទោសលើអ៊ីរ៉ង់ គុយបា កូរ៉េខាងជើង និងវេណេស៊ុយអេឡា ចូលគ្នាក៏មិនទាន់ស្មើអ៊ីស្រាអែលផង។

ការសម្រេចចិត្តរបស់អ៊ីស្រាអែល កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ ដកសហរដ្ឋអាមេរិក ចេញពី UNHRC ដែរ ក្រោមហេតុផលថា ស្ថាប័ននេះ លម្អៀងប្រឆាំងនឹងអ៊ីស្រាអែលនិងខ្វះកំណែទម្រង់ ហើយមានទំនាក់ទំនងជាមួយក្រុមភេរវកម្មទៀតផង។
សេចក្តីសម្រេចរបស់អ៊ីស្រាអែលនេះទៀតសោត កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បង្ហើបផែនការគ្រប់គ្រងតំបន់ហ្គាហ្សា ដែលនាំឲ្យមានពាក្យរិះគន់យ៉ាងចាស់ដៃពីសំណាក់មេដឹកនាំពិភពលោក។
តាមសម្តីរបស់ប្រធានាធិបតីអាមេរិក, លោកនឹងអភិវឌ្ឍតំបន់នេះតាមរយៈការកសាងឡើងវិញ ដោះមីន បង្កើតការងារនិងស្តារសេដ្ឋកិច្ច ហើយអាចមានពលរដ្ឋប៉ាឡេស្ទីនច្រើននាក់ នឹងត្រូវប្តូរទៅនៅកន្លែងផ្សេង។
យ៉ាងណា ប្រទេសអាល្លឺម៉ង់និងបារាំង បានចេញមុខបរិហាផែនការលោកត្រាំ ថា នឹងមានតែភាពឈឺចាប់និងស្អប់ខ្ពើមប៉ុណ្ណោះ ហើយវាជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ស៊ីញេ ដកអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


