ព័ត៌មានជាតិ
លោក គួច ម៉េងលី៖ ផ្អែកតាមបទពិសោធក្នុងគ្រាវិបត្តិជនភៀសខ្លួន ការធ្វើបាបប្រជាជនកម្ពុជាដោយកងកម្លាំងសៀមនៅតាមព្រំដែនពិតជាឃោរឃៅ
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានលើកឡើងថា ផ្អែកតាមបទពិសោធផ្ទាល់ខ្លួនក្នុងគ្រាវិបត្តិជនភៀសខ្លួន ការធ្វើបាបប្រជាជនកម្ពុជាដោយកងកម្លាំងសៀមនៅតាមព្រំដែនពិតជាឃោរឃៅ និងអមនុស្សធម៌ខ្លាំងណាស់។ ជាមួយនឹងការចែករំលែកនេះ លោកអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិ ជួយរកយុត្តិធម៌ ការពារអាយុជីវិតកងទ័ព និងអធិបតេយ្យភាពកម្ពុជា។

ការលើកឡើងនេះ បន្ទាប់ពីភាគីថៃ បានបញ្ជូនយោធនិកម្ពុជាពីររូប ក្នុងចំណោម ២០ រូប ប្រគល់ជូនកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នាវេលាម៉ោង១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥។ ក្នុងចំណោមយោធិនដែលថៃប្រគល់មកពីររូបនេះ គឺមានអនុសេនីយ៍ត្រី អាង អឿង វ័យ ៣៧ឆ្នាំ និង ពលបាលឯក ម៉ម វុទ្ធី វ័យ៥៣ឆ្នាំ។ ជាការកត់សម្គាល់ យោធិនទាំងពីររូបដែលត្រូវបានបញ្ជូនមកវិញមានសភាពទ្រុឌទ្រោមដោយម្នាក់របួសបាក់ដៃ និងម្នាក់ទៀតវង្វេងស្មារតី និងពុំមានស្បែកជើងពាក់ឡើយ។
ក្រោយឃើញហេតុការណ៍ទាំងនេះ លោក គួច ម៉េងលី បានបង្ហោះសារនៅលើសបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០១ខែ សីហា ថា ផ្អែកតាមបទពិសោធផ្ទាល់ខ្លួនក្នុងគ្រាវិបត្តិជនភៀសខ្លួន ការធ្វើបាបប្រជាជនកម្ពុជាដោយកងកម្លាំងសៀមនៅតាមព្រំដែនពិតជាឃោរឃៅ និងអមនុស្សធម៌ខ្លាំងណាស់។ លោកសង្កត់ធ្ងន់ថា៖« អ្នកដែលត្រូវបានចាប់ខ្លួន តែងតែត្រូវបានបាញ់សម្លាប់ភ្លាមៗ ឬទទួលរងនូវអំពើហិង្សាលើរាងកាយធ្ងន់ធ្ងរដូចជា វាយដំ ទាត់ធាក់ និងរបួសខាងក្នុងយ៉ាងធ្ងន់ធ្ងររហូតដល់ក្អកធ្លាក់ឈាម បាត់បង់អនាម័យដោយសាររបួស ឬស្លាប់ដោយភាពអយុត្តិធម៌»។

លោកបន្តថា ភាគីថៃគ្មានឡើយការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស គ្មានការគោរពច្បាប់មនុស្សធម៌អន្ដរជាតិ ហើយក៏គ្មានការគោរពកិច្ចការពារដែលផ្តល់ជូនឈ្លើយសឹកឡើយ។ សម្រាប់លោកវេជ្ជបណ្ឌិត ចាត់ទុកថា៖«សកម្មភាពទាំងនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស និងបណ្តាលឱ្យមានស្លាកស្នាមយូរអង្វែង ទាំងលើផ្លូវកាយ និងផ្លូវចិត្ត ទៅលើជីវិតប្រជាជនកម្ពុជាស្លូតត្រង់រាប់មិនអស់»។
លោកគូសបញ្ជាក់ថា ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិត្រូវតែរួមគ្នាដើម្បីការពារសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ទាហានយើង ហើយត្រូវតែទាមទារឱ្យដោះលែងត្រឡប់មកវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌចំពោះ ទាហានខ្មែរណាដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ដោយកងទ័ពសៀម។ លោកជំរុញឱ្យភាគីថៃ ត្រូវតែបញ្ជូនយោធិនកម្ពុជាមកវិញដោយសុវត្ថិភាព ដោយការគោរពពេញលេញចំពោះសិទ្ធិ និងមនុស្សធម៌របស់គាត់។ លោកបន្តថា នេះមិនត្រឹមតែជាបញ្ហាអធិបតេយ្យភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអំពាវនាវរកយុត្តិធម៌ និងគណនេយ្យភាពស្របតាមច្បាប់អន្តរជាតិផងដែរ។

ទោះបីថៃអះអាងថា កងកម្លាំងកម្ពុជាទាំង២០រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន មានសុវត្ថិភាពក៏ដោយ, អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់នាព្រឹកថ្ងៃទី០១ សីហាថា កម្ពុជាកំពុងបន្តចរចា និងជំរុញហើយភាគីថៃប្រគល់កម្លាំងកម្ពុជាមកវិញឱ្យឆាប់រហ័ស ហើយក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានជួយអន្តរាគមន៍លើបញ្ហានេះផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


