ព័ត៌មានជាតិ
កម្ពុជាថាបើUNមិនអន្តរាគមន៍បន្ទាន់ឱ្យថៃដោះលែងយោធិនទាំង១៨រូបទេ UNអាចរងការចោទថា «គាំទ្រទង្វើរំលោភសិទ្ធិមនុស្ស»
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ទាមទារឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ដែលមានតួនាទីលើកកកម្ពស់ និងការការពារសិទ្ធិមនុស្ស អន្តរាគមន៍ជាបន្ទាន់ទៅកាន់ភាគីថៃ ដើម្បីដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជា១៨ នាក់ ស្របតាមច្បាប់អន្តរជាតិ ព្រោះបើគ្មានការអន្តរាគមន៍ឱ្យដោះលែងបន្ទាន់ទេ គ្រប់យ៉ាងអាចនឹងមានការបកស្រាយថា OHCHR គាំទ្រ ឬមិនខ្វាយខ្វល់ចំពោះការរំលោភសិទ្ធិមនុស្ស។ គ.ស.ម.ក. ទាមទារ និងដាស់តឿនដូច្នេះតាមរយៈញត្តិបន្ទាន់ចុះនៅថ្ងៃទី០២ ខែតុលា ដាក់ទៅកាន់ Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

ក្នុងញត្តិទាមទារឱ្យដោះលែងកងទ័ពកម្ពុជា១៨រូបបន្ទាន់ គ.ស.ម.ក. ដាស់តឿន OHCHR អំពីតួនាទីការពារសិទ្ធិមនុស្សដូច្នេះ ៖«កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជានោះទេ ថែមទាំង បង្កើតគម្រូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្ស អន្តរជាតិ ចុះខ្សោយផងដែរ។»។

ក្នុងញត្តិដដែល គ.ស.ម.ក. បានប្រាប់ OHCHR ថា គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

គ.ស.ម.ក. ព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាម ទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។

គ.ស.ម.ក ក៏ត្អូញត្អែប្រាប់ OHCHR ថា ម្តាយ ឪពុក ប្រពន្ធ និងកូនៗ ជាក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨ នាក់ កំពុងទទួលរងនូវភាពសោកសៅ ឈឺចាប់ ភ័យខ្លាច មិនអាចសម្រាន្តលក់ មានទុក្ខព្រួយក្នុងចិត្តជានិច្ចគ្រប់វិនាទីព្រោះមិនដឹងឱ្យប្រាកដថាមនុស្សជាទីស្រឡាញ់របស់ខ្លួន មានសុវត្ថិភាព នៅមានជីវិត ឬការយោធាថៃឃុំខ្លួនប្រព្រឹត្តដោយមនុស្សធម៌ ឬយ៉ាងណា ហើយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគាត់គ្មានដំណឹងពីមនុស្សជាទីស្រឡាញ់។
គ.ស.ម.ក ប្រាប់លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទៀតថា សំឡេងសាមគ្គីភាពរបស់គ្រួសារកងទ័ពដែលជាប់ឃុំខ្លួន បង្កើតឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ សម្រាប់ក្តីមេត្តា ភាពយុត្តិធម៌ និងការយកចិត្តទុកដាក់របស់លោក ដើម្បីធានាឱ្យមានការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង ១៨ រូប ដោយសុវត្ថិភាព។

គ.ស.ម.ក. សង្កត់ធ្ងន់ថា ៖«យើងសូមជំរុញឱ្យ OHCHR ដោះស្រាយបញ្ហានេះជាបន្ទាន់ ហើយគាំទ្រកម្ពុជា ក្នុងការ ស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តីរំពឹងលើការចូលរួមរបស់ឯក ឧត្តម ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌ សម្រាប់ជនរងគ្រោះ នៃអំពើខុសច្បាប់បែបនេះ។»។
សូមរម្លឹកជាថ្មីថា កងទ័ពថៃ បានប្រើល្បិចលួចចាប់កងទ័ពកម្ពុជាប្រមាណ២០រូប នៅវេលាម៉ោង៧៖៥០នាទី ព្រឹកថ្ងៃទី២៩ ខែកក្កដា រយៈពេលប្រមាណជាង៧ម៉ោងតែប៉ុណ្ណោះ ក្រោយពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចាប់តាំងពីចាប់ខ្លួនយកទៅ ថៃបានបញ្ជូនយោធិនកម្ពុជាមក២តែ២រូបតែប៉ុណ្ណោះ ដែលការបញ្ជូនមកវិញនោះគឺក្នុងសភាពម្នាក់រងរបួសរាងកាយធ្ងន់ធ្ងរមិនអាចដើរថ្មើរជើងបាន ចំណែកម្នាក់ទៀតអាចដើរថ្មើរជើងបានប៉ុន្តែរងរបួសផ្នែកស្មារតី។ ក្រៅពីនេះ ថៃបន្តឃុំយោធិន១៨រូប ជាមួយនឹងការបោះពាក្យសម្ដីថា ការដោះលែងអាចធ្វើទៅបានលុះត្រាតែមានលក្ខខណ្ឌ ទាំងដែលរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យដោះលែងមកវិញដោយគ្មានលក្ខខណ្ឌ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


