កីឡា
ឡាង រាសីកែវ ប៉ងចង់ឈ្នះពានរង្វាន់តេជោលីគឲ្យបានមួយទៀតជូនក្លឹបស្នងការរាជធានីភ្នំពេញ
កីឡាករបាល់ទះ ឡាង រាសីកែវ ថារូបគេប៉ងចង់ឈ្នះពានរង្វាន់តេជោលីគមួយទៀតជូនក្លឹបបាល់ទះស្នងការរាជធានីភ្នំពេញ ព្រោះឱកាសរបស់ក្លឹបមានច្រើនដងដែរ ប៉ុន្តែធ្វើមិនសូវបានសោះនាពេលកន្លងនេះ។

កីឡាករ ឡាង រាសីកែវ
ឡាង រាសីកែវ បានឲ្យដឹងថា កន្លងមកទៅនេះដោយសារក្លឹបមានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រច្រើនដងដែរ ប៉ុន្តែហាក់ធ្វើមិនសូវបានល្អសោះ។ ឱកាសល្អៗឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយរបូតពានវិញនេះបានធ្វើឲ្យរូបគេចេះតែនឹកស្ដាយ និងប៉ងចង់ឈ្នះពានធំគឺតេជោលីគឲ្យបានមួយទៀតជូនក្លឹប។
កីឡាករដើមកំណើតពីខេត្តត្បូងឃ្មុំខាងលើ មិនភ្លេចនោះឡើយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្លឹបលោក ជួន ណារិន្ទ លោក តឹង សុធី និងគ្រូៗដែលបានជំរុញឲ្យកីឡាករទាំងអស់ខំប្រឹងប្រែង និងមានសមត្ថភាពកេរ្តិ៍ឈ្មោះដូចពេលនេះ។ រូបគេរួមទាំងកីឡាករប្ដេជ្ញាចិត្តបន្តប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីដណ្ដើមយកពាន និងស្នាដៃផ្សេងៗជូនក្លឹបឲ្យបាននៅថ្ងៃខាងមុខនេះ។

កីឡាករ ឡាង រាសីកែវ
បញ្ជាក់ដែរថា ឡាង រាសីកែវ ជាដៃប៉ះសេរបស់ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ។ រូបគេទើបតែជួយឲ្យក្លឹបឈ្នះក្នុងការប្រកួតសប្បុរសធម៌ជួយជនភាសឹក និងជួយក្លឹបឲ្យឈ្នះពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះ។ ក្លឹបបាល់ទះធំៗនៅកម្ពុជាកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែងពានរង្វាន់តេជោលីគ ប្រចាំឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមនៅខែឧសភា ឆាប់ៗខាងមុខនេះហើយ៕


ក្រុមបាល់ទះស្នងការ និងថ្នាក់ដឹកនាំ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


