ព័ត៌មានជាតិ
អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះធ្វើអធិការកិច្ចពីស្ថានភាពរស់នៅ និងរបបអាហាររបស់ជនជាប់ឃុំក្នុងពន្ធនាគារ
នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ នេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក្នុងឱកាសដឹកនាំសហការីចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្ត។

គោលបំណងសំខាន់ នៃការចុះអធិការកិច្ចនាពេលនេះ រួមមាន ៖ ១.ពិនិត្យស្ថានភាពរស់នៅ ៖ តាមដាន និងវាយតម្លៃផ្ទាល់ពីស្ថានភាពសុខភាព អនាម័យ និងការរស់នៅប្រចាំថ្ងៃរបស់ជនជាប់ឃុំ។ ២.ពិនិត្យរបបអាហារ ៖ ចុះពិនិត្យទីតាំងផ្ទះបាយ និងគុណភាពអាហារ ដើម្បីធានាថាជនជាប់ឃុំទទួលបានរបបអាហារតាមស្តង់ដារកំណត់។ ៣.ការងាររដ្ឋបាល និងច្បាប់ ៖ ចុះហត្ថលេខាបិទបញ្ជីលើសៀវភៅចុះបញ្ជីឈ្មោះជនជាប់ឃុំទាំងបួនប្រភេទ ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមនីតិវិធីច្បាប់។ ៤.ដោះស្រាយបញ្ហាប្រឈម ៖ ពិភាក្សាការងារ និងស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាដែលពន្ធនាគារកំពុងជួបប្រទះ។

ក្នុងជំនួបនេះដែរ លោកប្រធានពន្ធនាគារ និងលោកព្រះរាជអាជ្ញារង បានផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអយ្យការ និងពន្ធនាគារ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សិទ្ធិមនុស្ស និងការគ្រប់គ្រងជនជាប់ឃុំឲ្យបានល្អប្រសើរស្របតាមច្បាប់ជាធរមាន៕
អត្ថបទ ៖ ភក្ដី


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


