ព័ត៌មានអន្ដរជាតិ
EU សម្រេចដាក់ទណ្ឌកម្មមីយ៉ាន់ម៉ាមួយឆ្នាំទៀត និងបន្តផ្អាកគ្រប់ជំនួយហិរញ្ញវត្ថុ
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ (២៧ មេសា) បានសម្រេចបន្តដាក់ទណ្ឌកម្មប្រឆាំងមីយ៉ាន់ម៉ារហូតដល់ខែឧសភា ឆ្នាំ២០២៧ ដើម្បីរក្សាសម្ពាធលើមេដឹកនាំយោធារបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការសម្រេចរបស់ EU ធ្វើឡើងជាង ៥ ឆ្នាំ ក្រោយក្រុមយោធាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី នៅដើមឆ្នាំ ២០២១។
វិធានការរបស់ប្លុក រួមមានការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការហាមឃាត់ការលក់/ផ្ដល់អាវុធ លើបុគ្គលចំនួន ១០៥ នាក់ និងអង្គភាពចំនួន ២២ នៅមីយ៉ាន់ម៉ា។ វិធានការដដែល ត្រូវបានដាក់ចេញជាលើកដំបូងក្រោយរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ និងការបង្ក្រាបជាបន្តបន្ទាប់របស់របបយោធាលើអ្នកប្រឆាំង។
ក្រុមប្រឹក្សា EU បាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទថា៖ «សហភាពអឺរ៉ុប សូមបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១»។ ក្រុមប្រឹក្សាបានលើកឡើងពីការបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរឹតត្បិតយ៉ាងទូលំទូលាយលើសេរីភាពជាមូលដ្ឋាន។
ក្រុមប្រឹក្សាបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សាទាំងអស់ និងការដោះលែងមនុស្សដែលត្រូវបានគេឃុំខ្លួនតាមអំពើចិត្ត។
គួរកត់សម្គាល់ផងដែរថា ការសម្រេចរបស់ EU ធ្វើឡើងផងដែរ ក្រោយពីមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងឡាំង ត្រូវបានជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ានៅដើមខែនេះ តាមរយៈការបោះឆ្នោតដែលលោកខាងលិចបានថ្កោលទោសថាជាការបោះឆ្នោតក្លែងបន្លំដើម្បីបន្តការគ្រប់គ្រងរបស់យោធា។
ក្រៅពីវិធានការទណ្ឌកម្ម EU បាននិយាយទៀតថា ខ្លួននៅតែបន្តដកហូតជំនួយហិរញ្ញវត្ថុដោយផ្ទាល់ទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា និងផ្អាកគ្រប់ជំនួយទាំងអស់ ដែលគេអាចរាប់ចាត់ទុកថា ផ្ដល់ភាពស្របច្បាប់សម្រាប់ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា។
បច្ចុប្បន្ន ភាពតានតឹងនយោបាយ និងអសន្តិសុខប្រដាប់អាវុធនៅតែមានមីយ៉ាន់ម៉ា។ អង្គការសហប្រជាជាតិបាននិយាយថា មានមនុស្សយ៉ាងហោចណាស់ ៣,៦ លាននាក់ បានផ្លាស់ទីលំនៅចាប់តាំងពីរដ្ឋប្រហារមក។ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយឯណោះវិញ បានផ្ទៀងផ្ទាត់ការសម្លាប់មនុស្សជិត ៨ ០០០ នាក់ និងការចាប់ខ្លួនជិត ៣១ ០០០ នាក់ ដោយ ២២ ០០០ នាក់ក្នុងនោះ នៅតែបន្តជាប់ឃុំឃាំង មកទល់ពេលនេះ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


