សេដ្ឋកិច្ច
កម្ពុជា រកចំណូលបានជាង ៩ លានដុល្លារ ពីការនាំចេញម្រេច នៅក្នុងរយៈពេល ៣ ខែ ឆ្នាំនេះ
កម្ពុជារកប្រាក់ចំណូលបានជាង ៩ លានដុល្លារ ពីការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៣ ខែ (មករា-មីនា) ២០២៦ កើនឡើង ៨៥,៧៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ទីផ្សារម្រេចរបស់កម្ពុជា មានប្រទេសវៀតណាម អាល្លឺម៉ង់ បារាំងជាដើម។

ប្រធានផ្នែកទីផ្សារសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ កញ្ញា ពេជ្រ ចន្ទធឿន បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នតម្លៃម្រេចប្រហាក់ប្រហែលឆ្នាំមុន អាចលក់បានតម្លៃ ២៦០០០ រៀល ($6.50) ក្នុងមួយគីឡូ។
លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) មានប្រសាសន៍ថា តម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦០០០ រៀល ក្នុងមួយគីឡូ ពោលគឺមានភាពល្អប្រសើរដោយសារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។
ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ ម៉ឺនតោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាមានប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៣១ លានដុល្លារ ពីការនាំចេញម្រេច ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤។
ម្រេចរបស់កម្ពុជា មានភាពល្បីល្បាញ ដោយសារការដាំដុះធម្មជាតិ និងដីមានជីជាតិ ម្រេចកម្ពុជា ៨១% ត្រូវបានដាំដុះក្នុងខេត្តចំនួន ៣ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម គឺខេត្តរតនគិរី ១៥% ខេត្តមណ្ឌលគិរី ២១% និងខេត្តត្បូងឃ្មុំ ៤៥%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


