Connect with us

ព័ត៌មានជាតិ

កម្ពុជា និងម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងសភា ខណៈអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ីគ្រោងធ្វើទស្សនកិច្ចមកកម្ពុជា

បានផុស

នៅ

ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានជួបជាមួយមន្ត្រីការទូតម៉ាឡេស៊ី ដើម្បីជជែកអំពីការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសលើកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ខណៈអនុប្រធានទី១ព្រឹទ្ធសភាម៉ាឡេស៊ី គ្រោងនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា និងលោក Datuk Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ខណៈភាគីទាំងពីរ បានលើកឡើងពីការបន្តជំរុញទៅលើកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ការងារ សុខាភិបាល និងវិស័យហាឡាល់ ដើម្បីបម្រើផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។

ក្នុងក្របខណ្ឌទំនាក់ទំនងសភា ភាគីទាំងពីរ បានបង្ហាញឆន្ទៈរួមក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរ ធ្វើយ៉ាងណាឱ្យកាន់តែមានភាពជិតស្និទ្ធ និងមានប្រសិទ្ធភាពបន្ថែមទៀត។

ដោយលោក Datuk Nur Jazlan Mohamed អនុប្រធានទី១ ព្រឹទ្ធសភាម៉ាឡេស៊ី នឹងមានដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាពីផែនការត្រៀមរៀបចំដំណើរទស្សនកិច្ចនាពេលខាងមុខនេះផងដែរ។ លោក អ៊ុច បូររិទ្ធ បានសម្ដែងការស្វាគមន៍ចំពោះគម្រោងនៃដំណើរទស្សនកិច្ចរបស់អនុប្រធានទី១ ព្រឹទ្ធសភាម៉ាឡេស៊ី និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងការសម្របសម្រួលកម្មវិធីពាក់ព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម