ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសដាក់ទណ្ឌកម្មប្រឆាំងបុគ្គលនិងស្ថាប័នដែលជួយចរាចរលុយឲ្យអ៊ីរ៉ង់
រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា បានប្រកាសដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គលចំនួន ៣៥ ដោយសារតួនាទីរបស់ពួកគេនៅក្នុង «ប្រព័ន្ធធនាគារស្រមោលរបស់អ៊ីរ៉ង់» ព្រមទាំងបានចោទប្រកាន់ពួកគេថា បានជួយសម្របសម្រួលដល់ការចរាចរទឹកប្រាក់រាប់សិបពាន់លានដុល្លារ ពាក់ព័ន្ធនឹងការគេចវេសពីទណ្ឌកម្ម និងការផ្តល់ជំនួយដល់អំពើភេរវកម្មរបស់អ៊ីរ៉ង់។

ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានចេញសេចក្តីព្រមានដែរថា រាល់ក្រុមហ៊ុនណាដែលបង់ប្រាក់ «ថ្លៃឆ្លងកាត់» ទៅឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ ឬកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) សម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន timesofisrael ។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា ទណ្ឌកម្មដែលបានប្រកាសនៅថ្ងៃអង្គារនេះ សំដៅលើបណ្តាញទាំងឡាយណាដែលអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ រួមទាំងកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) អាចចូលទៅប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីទទួលការទូទាត់ពីការលក់ប្រេងខុសច្បាប់ ការទិញគ្រឿងបន្លាស់សំខាន់ៗសម្រាប់ដំណើរការផលិតមីស៊ីល និងប្រព័ន្ធអាវុធផ្សេងៗទៀត ព្រមទាំងការផ្ទេរប្រាក់ទៅឲ្យក្រុមបរិវារ (proxies) របស់អ៊ីរ៉ង់ផងដែរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោក Scott Bessent បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រព័ន្ធធនាគារស្រមោលរបស់អ៊ីរ៉ង់ ដើរតួជាខ្សែជីវិតហិរញ្ញវត្ថុដ៏សំខាន់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដែលអនុញ្ញាតឲ្យមានសកម្មភាពនានា ដោយបង្កការរអាក់រអួលដល់ពាណិជ្ជកម្មសកល និងជំរុញឲ្យមានអំពើហិង្សានៅទូទាំងមជ្ឈិមបូព៌ា»។
លោកបន្តថា «មូលនិធិដែលបញ្ជូនតាមរយៈបណ្តាញនេះ គាំទ្រដល់ប្រតិបត្តិការភេរវកម្មដែលកំពុងបន្តរបស់របបនេះ ហើយបង្កការគំរាមកំហែងដោយផ្ទាល់ដល់បុគ្គលិកអាមេរិក សម្ព័ន្ធមិត្តក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោក» ដោយព្រមានធ្ងន់ៗថា ស្ថាប័នណាមួយដែលសម្របសម្រួល ឬចូលរួមជាមួយបណ្តាញទាំងនេះប្រឈមនឹងហានិភ័យនៃ «ផលវិបាកធ្ងន់ធ្ងរ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក គីម ជុងអ៊ុន សរសើរទាហានខ្លួនដែលធ្វើអត្តឃាត មិនធ្វើឈ្លើយសឹក ក្នុងសមរភូមិអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


