ព័ត៌មានអន្ដរជាតិ
ក្នុងសង្គ្រាមកន្លងមកនេះ អ៊ីស្រាអែល រងការចោទថា បានប្រើប្រាស់សារធាតុគីមីហាមឃាត់ បង្កគ្រោះថ្នាក់ ដល់មនុស្សនិបរិស្ថាន
គិតត្រឹមខែមេសា ឆ្នាំ២០២៦ មានរបាយការណ៍គួរឲ្យទុកចិត្តជាច្រើនពីអង្គការសិទ្ធិមនុស្សអន្តរជាតិ និងបណ្ដាប្រទេសមួយចំនួន ដែលបានចោទប្រកាន់ប្រទេសអ៊ីស្រាអែល អំពីការប្រើប្រាស់សារធាតុគីមី និងអាវុធបណ្តាលឲ្យរលាកឬឆេះ( Incendiary Weapons) ក្នុងសមរភូមិសង្គ្រាមថ្មីៗនេះ។

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានចោទប្រកាន់អ៊ីស្រាអែល ថា បានប្រើប្រាស់សារធាតុគីមីហាមឃាត់ «ផូស្វ័រពណ៌ស» បាញ់ស្រោចលើផ្ទះសម្បែងរបស់ប្រជាជនក្នុងក្រុង Yohmor ភាគខាងត្បូងប្រទេសលីបង់។ របាយការណ៍នោះ បានបញ្ជាក់ថា អ៊ីស្រាអែលបានប្រើប្រាស់សារធាតុនេះជាង ២៥០ ដង ចាប់តាំងពីឆ្នាំ២០២៣ មកម៉្លេះ។
លោក Ramzi Kaiss អ្នកស្រាវជ្រាវប្រចាំប្រទេសលីបង់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា៖ «ការប្រើប្រាស់ ផូស្វ័រពណ៌ស ដោយខុសច្បាប់របស់កងទ័ពអ៊ីស្រាអែល នៅលើតំបន់លំនៅឋាន គឺជាបញ្ហាដែលគួរឲ្យព្រួយបារម្ភបំផុត ហើយនឹងផ្ដល់នូវផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។ ឥទ្ធិពលនៃការឆាបឆេះនៃផូស្វ័រពណ៌ស អាចបណ្តាលឲ្យស្លាប់ ឬបង្កជារបួសយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យមានការឈឺចាប់អស់មួយជីវិត»។
ដោយឡែក យោងតាមរបាយការណ៍ពីសភាអឺរ៉ុប និងលីបង់ ក្នុងខែមករា និងកុម្ភៈ ឆ្នាំ២០២៦ មានរាយការណ៍ថា យន្តហោះអ៊ីស្រាអែលបានបាញ់ សារធាតុគីមី (ទំនងជាថ្នាំសម្លាប់ស្មៅ Glyphosate កម្រិតខ្ពស់) លើដីកសិកម្មក្នុងភាគខាងត្បូងប្រទេសលីបង់ និងស៊េរី ដែលបណ្តាលឲ្យខូចខាតដំណាំរាប់សិបហិកតា។ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានហៅសកម្មភាពនេះថា ជា «បទឧក្រិដ្ឋបរិស្ថាន»។
មិនតែប៉ុណ្ណោះ ប្រទេសកាតា និងអៀរឡង់ ក៏បានធ្វើការចោទប្រកាន់អ៊ីស្រាអែលជាផ្លូវការនៅក្នុងសន្និសីទនៃអង្គការហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេ អំពីការប្រើប្រាស់ «អាវុធគីមីដែលត្រូវបានហាមឃាត់» នៅក្នុងប្រតិបត្តិការយោធានៅហ្គាហ្សា និងលីបង់ ផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយនៅអង្គការហាមឃាត់អាវុធគីមី (OPCW) ប៉ាឡេស្ទីន និងបណ្ដាប្រទេសសម្ព័ន្ធមិត្តបានស្នើឲ្យមានការតាមដាន និងស៊ើបអង្កេតលើ «ការគំរាមកំហែង ឬការប្រើប្រាស់ជាក់ស្ដែង» នូវសារធាតុគីមីពុលដោយអ៊ីស្រាអែល ដែលពួកគេចាត់ទុកថាជាការបំពានអនុសញ្ញាអាវុធគីមី (CWC)។
ទោះជាយ៉ាងនេះក្ដី កងកម្លាំងការពារអ៊ីស្រាអែល (IDF) តែងតែបដិសេធរាល់ការចោទប្រកាន់អំពីការប្រើប្រាស់អាវុធខុសច្បាប់ ដោយអះអាងថា ខ្លួនប្រើប្រាស់ផូស្វ័រពណ៌សគ្រាន់តែជា «ផ្សែងបិទបាំង» ដើម្បីការពារកងទ័ពតែប៉ុណ្ណោះ ហើយវាមិនត្រូវបានប្រើដើម្បីគោលដៅលើជនស៊ីវិលឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


