ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថា សង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមនៅអ៊ីរ៉ង់ អាចចប់ ដំណាលគ្នា
ថ្លែងប្រាប់ CNN នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ជុំវិញបញ្ហាជម្លោះសកល, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងថា សង្គ្រាមអ៊ីរ៉ង់ និងសង្គ្រាមអ៊ុយក្រែន អាចចប់ដំណាលគ្នា។

ក្នុងការសាកសួរ ដោយអ្នកសារព័ត៌មាន Kaitlan Collins ដោយចោទជាសំណួរថាតើ សង្គ្រាមមួយណានឹងបញ្ចប់មុន? ប្រធានាធិបតីអាមេរិក ឆ្លើយថា៖ «ប្រហែលជាសង្គ្រាមទាំងពីរនេះ នឹងបញ្ចប់ក្នុងពេលដំណាលគ្នា»។
ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំ មិននិយាយលម្អិតនោះទេ អំពីវិធីសាស្រ្តឬប្រតិបត្តិការអ្វី ដែលនឹងត្រូវយកមកប្រើប្រាស់ ដើម្បីពន្លត់ភ្លើងសង្គ្រាមទាំងពីរនេះ។
សម្តីប្រមុខសេតវិមាន កើតឡើងបន្ទាប់ពីលោក ជួបជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខសកល ជាពិសេសសង្គ្រាមនៅអ៊ុយក្រែននិងនៅអ៊ីរ៉ង់ តែម្តង។

បើតាមការឲ្យដឹងពីវិមានក្រឹមឡាំង, ក្នុងជជែកគ្នាជាង ៩០នាទី មេដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាប្រទេសអ៊ុយក្រែន អ៊ីរ៉ង់ និង គម្រោងនានាក្នុងវិស័យសេដ្ឋកិច្ច និងថាមពល។ ក្នុងនោះ ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងមូស្គូ ក៏បង្ហាញសញ្ញាដែរថា លោកអាចនឹងប្រកាស «បទឈប់បាញ់សម្រាប់ទិវាជ័យជម្នះ » ហើយបញ្ជាក់សាជាថ្មីថា គោលដៅដែលបានកំណត់នៅអ៊ុយក្រែន នឹងត្រូវសម្រេចឲ្យបាន។
សូមជម្រាបថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលរុស្ស៊ី បានបើកការវាយលុកចូលអ៊ុយក្រែន ក្នុងអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស»។

ហេតុផលចម្បង នៃការសម្រេចចិត្តបើកប្រតិបត្តិការរបស់រុស្ស៊ី គឺដោយសារតែ ការពង្រីកខ្លួនរបស់អង្គការណាតូ និងបញ្ហាតំបន់ Donbas ដែលលោកពូទីន អះអាងថា ប្រជាជននៅទីនោះ រងការធ្វើទុក្ខបុកម្នេញខ្លាំងណាស់ ពីសំណាក់អ៊ុយក្រែន។
ចំណែកសង្គ្រាមអាមេរិក-អ៊ីរ៉ង់ បានផ្ទុះឡើងជាផ្លូវការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅតំបន់មជ្ឈិមបូព៌ា។
ដ្បិតតែមិនមានការបង្ហាញច្បាស់លាស់ ប៉ុន្តែអាមេរិកអះអាងថា គោលដៅចម្បងនៃប្រតិបត្តិការ «Epic Fury» របស់ខ្លួន គឺដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ់ង់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


