Connect with us

កីឡា

កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​ជម្រុះ​ក្នុង​ពូល​ពាន AFC U-20 Asian Cup 2027

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​ប្រទេស​ចំនួន ៨ ទទួល​បាន​សិទ្ធិធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​យុវជន​អាស៊ី​អាយុ ២០ ឆ្នាំ AFC U-20 Asian Cup 2027។

ក្នុង​ចំណោម​ប្រទេស​ទាំង ៨ ក៏​មាន​កម្ពុជា​មួយ​ដែរ​ដែល​ត្រូវ​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ប្រទេស​ ៧ ផ្សេង​ទៀត​មាន បារ៉ែន គៀហ្ស៊ីស្ថាន ឡាវ កាតា ថៃ អ៊ូបេគីស្ថាន និង​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​លើក​ទី ២ ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ បន្ទាប់​ពី​លើក​ទី១ កាល​ពី​​ឆ្នាំ ២០១៨។ ពេល​នោះ យុវជន​កម្ពុជា​បាន​បញ្ចប់​ដោយ​ស្ថិត​នៅលេខ ២ ក្នុង​​ពូល G បន្ទាប់​ពីឈ្នះ១ ចាញ់ ១ និង​ស្មើ ១ ហើយ​ ចិន ​ជា​អ្នក​ឡើង​ទៅ​ជុំ​ចុង​ក្រោយ។

ក្រុម​យុវជន​កម្ពុជា​ក៏​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ឆ្នាំផ្សេង​ៗ​ទៀត​ដែរ​ដូច​ជា​​​ឆ្នាំ ២០២៥ ក្រុម U20 កម្ពុជា បាន​​លេខ ២ ក្នុង​ពូល មិន​បានឡើង​ទៅ​វគ្គ​បន្ត​ទេ បន្ទាប់​ពីឈ្នះ ២ ប្រកួត ស្មើ ១ ប្រកួត និង​ចាញ់ ១ ស្ថិត​ក្រោម​ក្រុម​លេខ១​ អ៊ូបេគីស្ថាន ដែល​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ បាន​ឈ្នះ​ជើង​ឯក។ យ៉ាង​ណា កម្ពុជា ​ស្ថិត​នៅ​លើ បារ៉ែន នេប៉ាល់ និង ឆាយនីសតៃប៉ិ ដែល​ជា​ម្ចាស់​ផ្ទះ។ នៅ​ឆ្នាំ ២០២៣ កម្ពុជា ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល I បន្ទាប់ចាញ់​ទាំង​ ៣ ប្រកួត នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន។

សូម​បញ្ជាក់​ថា កាល​វិភាគ​នៃ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល AFC U-20 Asian Cup 2027 គ្រោង​ធ្វើ​នៅ​ខែ​សីហា ឆ្នាំ ២០២៦ ហើយ​ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល ​​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ ២០២៦ ខណៈ​​​ការ​ប្រកួត​ជុំ​ចុង​ក្រោយ ​នៅ​ខែ​មីនា ឆ្នាំ ២០២៧ ​ប្រទេស​ចិន៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម