ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថា ត្រាំ មានជម្រើសតែ២គត់ គឺ ចរចាដោយសន្តិវិធី ឬចង់ជួបសង្គ្រាម ដែលមិនអាចយកឈ្នះ
រឿងរ៉ាវរវាងអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចតានតឹងបំផុតមួយ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញមុខមកដាក់សម្ពាធចំៗ ទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

តាមការផ្សាយរបស់ France24 កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ខាងអ៊ីរ៉ង់ បាននិយាយបែបឌឺដងថា ឥឡូវនេះ អាមេរិកគ្មានផ្លូវរើសច្រើនឡើយ គឺមានតែពីរផ្លូវគត់ ដោយទីមួយ គឺត្រូវសុខចិត្តចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់តាមសម្រួល ឬទីពីរ គឺត្រូវបង្ខំចិត្តធ្វើសង្គ្រាមមួយ ដែលអ៊ីរ៉ង់អះអាងថា «មិនអាចទៅរួច» សម្រាប់អាមេរិកឡើយ។
ការចេញមុខមកនិយាយខ្លាំងៗ របស់អ៊ីរ៉ង់បែបនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានមើលងាយ និងបដិសេធចោលនូវផែនការសន្តិភាព ដែលអ៊ីរ៉ង់ទើបតែបានដាក់ស្នើ។ លោក ត្រាំ យល់ថា អ៊ីរ៉ង់នៅមិនទាន់បានសងតម្លៃឲ្យសមរម្យ ចំពោះកំហុសឆ្គង ដែលពួកគេបានធ្វើមកលើពិភពលោកក្នុងរយៈពេល ៤៧ឆ្នាំកន្លងមកនេះនៅឡើយទេ។ ជំហរដាច់ខាតរបស់លោក ត្រាំ បានធ្វើឲ្យអ៊ីរ៉ង់ខឹងសម្បារយ៉ាងខ្លាំង រហូតដល់ថ្នាក់ចេញមកព្រមានថា ជម្រើសសម្រាប់អាមេរិកកាន់តែរួមតូចទៅៗហើយ។
ខណៈពេលដែលមេដឹកនាំកំពុងតែឌឺដងដាក់គ្នា សង្គ្រាមសេដ្ឋកិច្ចក៏កំពុងតែឆេះយ៉ាងសន្ធោសន្ធៅដែរ។ អ៊ីរ៉ង់ បានប្រើវិធីបិទផ្លូវទឹកដឹកជញ្ជូនប្រេងសំខាន់ៗ ដើម្បីធ្វើឲ្យពិភពលោកចលាចល ចំណែកអាមេរិកវិញ ក៏បានប្រើវិធីបិទផ្លូវសេដ្ឋកិច្ច ដើម្បីកុំឲ្យអ៊ីរ៉ង់មានលុយចាយ។ សូម្បីតែមន្ត្រីយោធាអ៊ីរ៉ង់ ក៏បានព្រមានដែរថា បើអាមេរិកហ៊ានប្រើកម្លាំងបាយ ពួកគេនឹងពន្លិចនាវាចម្បាំងអាមេរិកឲ្យក្លាយ ជាផ្នូរកប់ក្រោមបាតសមុទ្រមិនខាន។
ទោះបីជាមានការគំរាមកំហែងគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ អ្នកដែលកំពុងដេកមិនលក់ បក់មិនល្ហើយ គឺប្រជាជនអ៊ីរ៉ង់ផ្ទាល់តែម្ដង។ ដោយសារតែជម្លោះនេះ ទំនិញគ្រប់យ៉ាងបានឡើងថ្លៃកប់ពពក ដែលធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែដុនដាប។ ប្រជាជនខ្លះ បាននិយាយថា ពួកគេកំពុងខំតស៊ូទ្រាំរស់ដោយសារតែមានមាស និងប្រាក់ដុល្លារសន្សំបន្តិចបន្តួចសម្រាប់គ្រាក្រ ប៉ុន្តែពួកគេបារម្ភថា ប្រសិនបើជម្លោះនេះនៅតែមិនចេះចប់មិនចេះហើយ ពួកគេនឹងគ្មានអ្វីសម្រាប់បន្តជីវិតទៀតឡើយ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៩ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


