ព័ត៌មានជាតិ
ភរិយាអតីតអ្នកនិពន្ធផលិតកម្មហង្សមាស ជាសះស្បើយពីជំងឺកូវីដ-១៩ តែនៅមានជំងឺមួយទៀតគួរឲ្យបារម្ភ
កន្លងមកធ្លាប់មានការផ្សព្វផ្សាយថាភរិយារបស់អតីតអ្នកនិពន្ធ ជុំ ប៊ុនធឿន គឺលោកស្រី ប្រាក់ ផល្លី បានតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែបន្ទាប់ពីចូលសម្រាកព្យាបាលជាច្រើនថ្ងៃមកនោះបច្ចុប្បន្នលោកស្រីបានជាសះស្បើយពីជំងឺនេះវិញហើយ។

ទន្ទឹមគ្នានៃដំណឹងដ៏រីករាយក្រោយពេលភរិយារបស់លោក ជុំ ប៊ុនធឿន បានជាសះស្បើយពីជំងឺកូវីដ-១៩នេះដែរ ក៏ស្រាប់តែមានការលើកឡើងថាដោយសារជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយមួយមុខទៀតនោះ កូនស្រីរបស់អតីតអ្នកនិពន្ធរូបនេះបានចេញមុខអំពាវនាវស្វែងរកជំនួយឧបត្ថម្ភពីសម្បុរសជនដើម្បីជួយសង្គ្រោះម្តាយផងដែរ។
ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកឈ្មោះ ប៊ុនធឿនផល្លឺ ពៅពីសី ដែលអះអាងថា”នាងខ្ញុំជាកូនស្រីលោក ជុំ ប៊ុនធឿន និងលោកស្រី ប្រាក់ ផល្លី បានរៀបរាប់ថានាងខ្ញុំជាកូនស្រីរបស់លោកឪពុក ជុំ ប៊ុនធឿន អតីតអ្នកនិពន្ធទំនុកច្រៀងអោយផលិតកម្មហង្សមាសដោយនាងខ្ញុំមានទុក្ខលំបាកខ្លាំងព្រោះស្ថានភាពម្តាយនាងខ្ញុំ ប្រាក់ ផល្លី មានជំងឺរលាកសួតធ្ងន់ធ្ងរ ក្នុងអំឡុងពេលនេះ”។

ប្រភពបានបន្តថា នាងខ្ញុំមានស្ថានភាពគ្រួសារមិនធូរធារដោយសារជំងឺកូវីត-១៩ធ្វើឲ្យគ្រួសារនាងខ្ញុំមានការលំបាកខ្លាំង រឿងថវិកាត្រូវចំណាយរាល់ថ្ងៃដើម្បីបន្ថែមទៅលេីថ្នាំព្យាបាលម្តាយនាងខ្ញុំ។ ខណ:បច្ចុប្បន្នគាត់បានជាពីជំងឺកូវីដហើយតែបន្ទាប់ពីជាសួតរបស់គាត់ធ្ងន់ធ្ងរដោយរលាកសួតខ្លាំង ខ្ញុំពិតជាមិនដែលតាំងចិត្តថាចង់បានជំនួយក្នុងរូបភាពណាមួយនោះទេ ព្រោះយល់ថាក្នុងស្ថានភាពនេះគ្រប់គ្នាសុទ្ធតែជួបបញ្ហាតែក្នុងកាលៈទេសៈនេះ ខ្ញុំពិតជាមិនដឹងថាមានលទ្ធភាពទប់ទល់បានដល់កម្រិតណាទេព្រោះសញ្ញាសង្ឃឹមក៏មិនទាន់មាននៅទ្បេីយ។

ប្រភពបានបន្ថែមថាតេីអាចទេ? សូមបងប្អូនដែលធ្លាប់ស្គាល់នឹងធ្លាប់ស្តាប់បទចម្រៀងរបស់ឪពុកនាងសរសេរ សូមជួយដល់ម្តាយនាងផងព្រោះអំឡុងពេលនេះមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជួយម្តាយខ្លួនទេសូមគោរពនឹងអនុគ្រោះពីនាងផង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ