កីឡា
កីឡាករអាហ្សង់ទីន Bataglia បានក្លាយជាម្ចាស់ខ្សែក្រវាត់ «គុនខ្មែរ-WKN»ដំបូងនៅអាមេរិកខាងត្បូង
អ្នកប្រដាល់សញ្ជាតិ អាហ្សង់ទីន Brian Bataglia បានក្លាយជាកីឡាករដំបូងគេបង្អស់ ដណ្តើមបានខ្សែក្រវាត់គុនខ្មែរ-WKN ដែលរៀបចំនៅតំបន់អាមេរិកខាងត្បូង។

កាលពីថ្ងៃទី៣ ខែឧសភា ស្ថាប័នបណ្តាញកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (World Kickboxing Network) បានរៀបចំព្រឹត្តិការណ៍ “812 FIGHTS” ដែលជាការប្រកួតជើងឯកគុនខ្មែរលើកដំបូងបង្អស់នៅទ្វីបអាមេរិកខាងត្បូង ក្នុងប្រទេស អាហ្សង់ទីន។ វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលបង្ហាញថា គុនខ្មែរកំពុងទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយលើឆាកអន្តរជាតិ។

ការប្រកួតដ៏សំខាន់បំផុតនៅក្នុងព្រឹត្តិការណ៍នេះ គឺជាគូដណ្ដើមខ្សែក្រវាត់គុនខ្មែរ-WKN កម្រិតអាជីព រវាងកីឡាករ Brian Bataglia ទល់នឹង Rodrigo Bogado។ ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ ទឹកពេញ កីឡាករ Brian Bataglia បានទទួលជ័យជម្នះដោយពិន្ទុ និងក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរ-WKN អាជីព ដំបូងគេបង្អស់នៅអាមេរិកខាងត្បូង។

គួរឱ្យដឹង ថា នេះគឺជាការរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ ដែលរៀបចំដោយស្ថាប័ន WKN ដំបូងគេបង្អស់នៅក្រៅប្រទេស។ តាមរយៈការរៀបចំកន្លងមក កីឡាករ លន បញ្ញា ត្រូវបានចារឈ្មោះ ជាកីឡាករដំបូងគេ ដែលបានឈ្នះខ្សែក្រវាត់ WKN គុនខ្មែរនៅទឹកដី កម្ពុជា ខណៈកីឡាករ Brian Bataglia បានក្លាយជាកីឡាករដំបូងគេ ដែលបានឈ្នះខ្សែក្រវាត់ WKN គុនខ្មែរនៅក្រៅប្រទេស៕


អត្ថបទ៖ សេម កុសល
ប្រភព៖ WKN
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


