Connect with us

សន្តិសុខសង្គម

ស្នងការខេត្ត​តាកែវ ប្រជុំត្រៀមកម្លាំងដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រមុខថ្នាក់ដឹកនាំ

បានផុស

នៅ

នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រមុខថ្នាក់ដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ដែលនឹងប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ នាថ្ងៃ​ទី​០៧ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំ លោកស្នងការបានដាក់ចេញវិធានការច្បាស់លាស់ ដោយផ្តោតលើការពង្រឹងការងារសន្តិសុខគ្រប់ផ្នែក រួមមាន ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ការគ្រប់គ្រងចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ការពារប្រឆាំងបទល្មើស និងការត្រៀមឆ្លើយតបបន្ទាន់ក្នុងគ្រប់ស្ថានភាព។

កិច្ចប្រជុំនេះមានការចូលរួមយ៉ាងច្រើនពីមន្ត្រីជាន់ខ្ពស់ និងកម្លាំងពាក់ព័ន្ធ ដូចជា លោកឧត្តមសេនីយ៍ និងវរសេនីយ៍ស្នងការរងទាំងអស់ នាយការិយាល័យទាំង៣៣ នាយ និងនាយរងការិយាល័យ អធិការ និងអធិការរងទទួលបន្ទុកផ្នែកសេនាធិការ ព្រហ្មទណ្ឌ សន្តិសុខ សណ្ដាប់ធ្នាប់ គ្រឿងញៀន និងអត្តសញ្ញាណប័ណ្ណ ព្រមទាំងអធិការ ក្រុង-ស្រុកទាំង១០។

ការរៀបចំផែនការនេះបង្ហាញពីការត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ និងការសហការយ៉ាងជិតស្និទ្ធរបស់កម្លាំងនគរបាលខេត្តតាកែវ ដើម្បីធានាឱ្យពិធីសំខាន់នេះប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម