Connect with us

ព័ត៌មានជាតិ

ការវិលមកទីតាំងដើមនៃ«ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ» រដ្ឋមន្ត្រីការពារជាតិ មានជំនឿថា នឹងនាំមកនូវសេចក្ដីសុខក្សេមក្សាន្តដល់កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការអបអរសាទរចំពោះការយាងវិលត្រឡប់របស់«ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ» មកដល់ទីតាំងដើមដែលទ្រង់ធ្លាប់គង់ ហើយលោកមានជំនឿថា ការវិលនៃរូបសំណាក់មកលើទឹកដីអង្គរនេះ នឹងនាំមកនូវសេចក្ដីសុខក្សេមក្សាន្តដល់កម្ពុជា​ និងជាដួងព្រលឹងតំណាងឱ្យខឿនការពារជាតិដ៏រឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ ទៀ សីហា បានពណ៌នាតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃទី៥ ខែឧសភាយ៉ាងដូច្នេះថា «ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ គឺជាព្រះបដិមាដ៏មានឫទ្ធានុភាព ជាដួង​ព្រលឹង​​ដែលនាំ​មកនូវសេចក្តីសុខសន្តិភាព ភាពត្រជាក់ត្រជុំ ការពារទឹកដីកម្ពុជា និងបងប្អូនប្រជាពលរដ្ឋមិនថាខេត្តសៀមរាប ឬខេត្តឧត្តរមានជ័យ គឺប្រជារាស្ត្រខ្មែរទូទាំងប្រទេស»។

លោករដ្ឋមន្ត្រីការពារជាតិ បានបួងសួងសូមឱ្យបារមីនៃព្រះបដិមាដ៏មានឫទ្ធានុភាពនេះ សណ្ឋិតនៅលើទឹកដីកម្ពុជា តាមថែរក្សា ឃុំគ្រង និងការពារបូរណភាពទឹកដីជាតិខ្មែរឱ្យរឹងមាំគង់វង្សជានិច្ចនិរន្ត៍។

រូបសំណាក់ព្រះវិស្ណុផ្លែងសរ គង់លើស្ដេចគ្រុឌ ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប រៀបចំពិធីសុំយាងពីខេត្តឧត្តរមានជ័យ មកកន្លែងដើមវិញ ស្ថិតនៅចំណុចរង្វង់មូលគ្រុឌ ផ្លូវបំបែកទៅព្រលានយន្តហោះចាស់ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។​ ព្រះវិស្ណុផ្លេងសរ គង់លើស្ដេចគ្រុឌនេះ ជារូបសំណាក់ដែលមានអត្តសញ្ញាណជាតិ និងទាក់ទងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍របស់ខេត្តសៀមរាប។ការយាងត្រឡប់មកខេត្តសៀមរាបវិញ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃទីតាំងប្រវត្តិសាស្ត្រ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម