កីឡា
Arsenal រកបានចំណូលច្រើនជាង PSG ក្រោយឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន UCL រដូវកាលនេះ
ក្លិប Arsenal និង Paris Siant-Germain កំពុងក្រសោបលុយបានយ៉ាងច្រើនមហាសាល បន្ទាប់ពីបានឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២០២៦ នេះ ប៉ុន្តែនៅក្នុងស្ថិតិ ដែលត្រូវបានបង្ហាញ គឺ Arsenal រកបានច្រើនជាង PSG។

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែល Arsenal និង PSG ត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពាន UCL។ មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ Arsenal បានបំបាក់ Atletico Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសរុបលទ្ធផលទាំង ២ ជើង ២-១។ ចំណែក PSG បានយកឈ្នះ Bayern Munich សរុបលទ្ធផលទាំង ២ ជើង ៦-៥។
បន្ទាប់ពីកក់កៅអីឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន UCL រដូវកាលនេះ ក្រុម Arsenal ត្រូវបានស្ថាប័ន Football Meets Data វាយតម្លៃ ថា ពួកគេរកបានចំណូលខ្ពស់ជាងគេរហូតដល់ទៅ ១៦៨.៤៥ លានដុល្លារអាមេរិក។ ចំណែកក្រុម PSG វិញមានចំនួនទាបជាងបន្តិច ដោយរកបានចំនួន ១៦៤ លានដុល្លារអាមេរិក។ យ៉ាងណា រវាងក្រុមទាំង ២ នឹងទទួលទឹកប្រាក់ចំនួន ២១.៧៦ លានដុល្លារបន្ថែមទៀតជាប្រាក់រង្វាន់ ប្រសិនបើក្រុមណាឈ្នះជើងឯក។

ចំណូលខាងលើនេះ ត្រូវបានគិតពីថវិកា ដែលទទួលពីសិទ្ធិចូលរួមប្រកួតដំបូង, ប្រាក់រង្វាន់សម្រាប់លទ្ធផលប្រកួត និងការឆ្លងផុតវគ្គនីមួយៗ ព្រមទាំងចំណូលពីការឧបត្ថម្ភផ្សេងៗ និងការលក់សិទ្ធិផ្សាយទៅឱ្យស្ថានីយ៍ទូរទស្សន៍។
គួរបញ្ជាក់ ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមទាំង ២ នឹងធ្វើឡើងនៅទីក្រុង Budapest ប្រទេសហុងគ្រី នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
ប្រភព៖ Football Meets Data
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


