ព័ត៌មានអន្ដរជាតិ
ប្រធានសភាអ៊ីរ៉ង់ ជះសម្តីទៅអាមេរិកវិញ ដោយគ្មានកោតញញើតសូម្បីបន្តិច
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Galibaf បានប្រកាសកាលពីថ្ងៃចន្ទទី១១ ខែឧសភា ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោក បានត្រៀមខ្លួនរួចជាស្រេចដើម្បី «ផ្ដល់មេរៀន» ដែលមិនអាចបំភ្លេចបានដល់អ្នកឈ្លានពានណាមួយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា បទឈប់បាញ់ក្នុងតំបន់មជ្ឈិមបូព៌ា កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នបំផុត។

សារព័ត៌មាន Anadolu របស់តួកគី បានស្រង់ការបង្ហោះលើបណ្ដាញសង្គម X របស់ លោក Galibaf ដែលសរសេរថា៖ «កងកម្លាំងប្រដាប់អាវុធរបស់យើងបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតប និងផ្ដល់មេរៀនចំពោះរាល់ការឈ្លានពានណាមួយ។ យុទ្ធសាស្ត្រខុស និងការសម្រេចចិត្តដ៏អាក្រក់ តែងតែនាំទៅរកលទ្ធផលអាក្រក់ ហើយពិភពលោកបានយល់ច្បាស់អំពីរឿងនេះរួចហើយ»។ ។
យ៉ាងណាមិញ នៅក្នុងការបង្ហោះដាច់ដោយឡែកមួយទៀត ប្រធានសភាអ៊ីរ៉ង់រូបនេះ បានលើកឡើងថា «គ្មានជម្រើសផ្សេង» ក្រៅពីការទទួលយកសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ដូចដែលបានចែងនៅក្នុងសំណើ ១៤ ចំណុចរបស់ទីក្រុងតេហេរ៉ង់នោះទេ។ រាល់វិធីសាស្ត្រផ្សេងពីនេះ នឹងមិនទទួលបានលទ្ធផលអ្វីទាំងអស់ ពោលគឺគ្មានអ្វីក្រៅពីការបរាជ័យម្តងហើយម្តងទៀតនោះឡើយ។ ជាក់ស្ដែង «ពួកគេកាន់តែអូសបន្លាយពេលយូរវាកាន់តែអាក្រក់ ហើយអ្នកបង់ពន្ធជនជាតិអាមេរិក នឹងត្រូវចំណាយកាន់តែច្រើនសម្រាប់រឿងនេះ»។
ការលើកឡើងនេះបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់បច្ចុប្បន្នកំពុង «ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត» បន្ទាប់ពីលោកបានទាត់ចោលការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់ ចំពោះសំណើស្វែងរកសន្តិភាពរបស់អាមេរិក ដោយលោកចាត់ទុកថា ជាការឆ្លើយតបដ៏ «ល្ងង់ខ្លៅ»។
មិនតែប៉ុណ្ណោះ ការបដិសេធយ៉ាងរហ័សរបស់លោក ត្រាំ ក៏បានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជម្លោះដែលបានអូសបន្លាយរយៈពេល ១០សប្តាហ៍មកនេះ នឹងបន្តអូសទាញ និងធ្វើឲ្យចរាចរណ៍នាវាចរណ៍តាមច្រកសមុទ្រ Hormuz បន្តជាប់គាំងដ៏អាក្រក់។
ជាមួយគ្នានេះ លោក ត្រាំ ក៏ត្រូវបានរំពឹងថា នឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ជាមួយក្រុមការងារសន្តិសុខជាតិរបស់លោក នៅថ្ងៃចន្ទដដែល ដើម្បីពិភាក្សាអំពីជម្រើសនៃការវាយប្រហារដែលអាចកើតមាន បន្ទាប់ពីបទឈប់បាញ់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ដែលធ្លាប់បានធ្វើឲ្យការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ត្រូវផ្អាកមួយរយៈធំនោះ បានឈានមកដល់ភាពរកាំរកូសជាថ្មី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
របាយការណ៍អាមេរិក៖ មេដឹកនាំកំពូល អ៊ីរ៉ង់ Mojtaba កំពុងក្ដាប់យុទ្ធសាស្ត្រសង្គ្រាមយ៉ាងសម្ងាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


