ព័ត៌មានអន្ដរជាតិ
២៦ ប្រទេស ចេញមុខគាំទ្រឲ្យបើកច្រក Hormuz ឡើងវិញ និងត្រៀមប្រើកម្លាំងបោសសម្អាតមីន
ចំពេលដែលភាពតានតឹងផ្នែកយោធាកំពុងកើនឡើងនៅជុំវិញច្រកសមុទ្រ Hormuz មេដឹកនាំនៃ ២៦ ប្រទេសជុំវិញពិភពលោក នៅថ្ងៃទី ១៥ ខែឧសភា នេះ បានអំពាវនាវដោយធ្វើឲ្យស្ថានភាពនៅច្រកសមុទ្រនេះវិលទៅរកភាពប្រក្រតីឡើងវិញ និងបានបង្ហាញសញ្ញាបង្អួតកម្លាំងក្នុងទម្រង់ជាប្រតិបត្តិការយោធាចម្រុះជាតិសាសន៍។

យោងតាមការចងក្រងទិន្នន័យពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបរទេសធំៗ រួមទាំងទូរទស្សន៍ CNN ផងនោះ មេដឹកនាំនៃ ២៦ ប្រទេស រួមមាន កូរ៉េខាងត្បូង, អង់គ្លេស, បារាំង, អាល្លឺម៉ង់ និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី ១៤ ខែឧសភា ដោយបញ្ជាក់ថា៖ «យើងនឹងរួមគ្នាកៀរគរសមត្ថភាពការទូត សេដ្ឋកិច្ច និងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ»។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ បណ្តាប្រទេសទាំងនេះបានសង្កត់ធ្ងន់ថា សេរីភាពនៃការដឹកជញ្ជូនទំនិញតាមកប៉ាល់ពាណិជ្ជកម្ម គឺជាសិទ្ធិស្នូលដែលត្រូវបានធានាដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងច្បាប់អន្តរជាតិ។ ពួកគេក៏បានព្រមព្រៀងគ្នាផងដែរថា ពួកគេ «គាំទ្រដល់បេសកកម្មយោធាចម្រុះជាតិសាសន៍ក្នុងទម្រង់ការពារសុទ្ធសាធ ដើម្បីការពារកប៉ាល់ស៊ីវិល រួមទាំងការបោសសម្អាតមីនផងដែរ»។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលអង់គ្លេស ការដាក់ពង្រាយកម្លាំងនេះនឹងដាច់ដោយឡែកពីយុទ្ធនាការផ្សេងទៀតដែលមាននិន្នាការវាយលុក ហើយនឹងត្រូវធ្វើឡើងក្នុងទម្រង់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងតាមផ្លូវការទូត។ ប្រតិបត្តិការនេះត្រូវបានគ្រោងនឹងចាប់ផ្តើមនៅពេលដែលបរិយាកាសប្រតិបត្តិការអំណោយផល ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ និងនីតិវិធីសភារបស់ប្រទេសនីមួយៗ។
មិនតែប៉ុណ្ណោះ ទាំងអាមេរិក និងចិន ក៏កំពុងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការបើកច្រកសមុទ្រនេះផងដែរ។ បន្ទាប់ពីបានពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំងកាលពីថ្ងៃមុន លោក ត្រាំ បានថ្លែងភ្លាមៗបន្ទាប់ពីជំនួបនោះថា «ប្រធានាធិបតី ស៊ី ចង់ឲ្យច្រកសមុទ្រ Hormuz បើកឡើងវិញ» ដោយលោកបានបន្ថែមថា «លោក ស៊ី ក៏បានសម្តែងការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងដើម្បីឈានទៅរកកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ផងដែរ»។
ជាមួយនឹងស្ថិរភាពនៃផ្លូវពាណិជ្ជកម្មដែលត្រូវបានលើកយកមកជជែកយ៉ាងយកចិត្តទុកដាក់តាមរយៈការយល់ឃើញរបស់មេដឹកនាំទាំងពីរ កិច្ចខិតខំប្រឹងប្រែងការពារជាតិចម្រុះ ត្រូវបានរំពឹងថានឹងទទួលបានកម្លាំងរុញច្រានកាន់តែខ្លាំង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
នាយករដ្ឋមន្ត្រី ឡេតូនី ប្រកាសលាលែងពីតំណែង ក្រោយហេតុការណ៍រុស្ស៊ីបង្វែរដ្រូនអ៊ុយក្រែនហោះចូលដែនអាកាស
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


