Connect with us

ព័ត៌មានអន្ដរជាតិ

លីបង់ ប្រកាសឈប់ធ្វើឈ្នាន់សង្គ្រាមបរទេស និងសម្លឹងរកជំនួយអន្តរជាតិ ត្រៀមចរចាជាមួយ អ៊ីស្រាអែល

បានផុស

នៅ

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានរិះគន់យ៉ាងធ្ងន់ៗទៅលើការទាញប្រទេសជាតិឲ្យធ្លាក់ក្នុងសង្គ្រាម «ដែលខ្វះការពិចារណា» ដើម្បីបម្រើផលប្រយោជន៍បរទេស ព្រមទាំងបានប្រកាសស្វែងរកការគាំទ្រជាបន្ទាន់ពីបណ្តាប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ ដើម្បីបង្កើនទម្ងន់នយោបាយរបស់ទីក្រុងបេរូត នៅក្នុងកិច្ចចរចាសន្តិសុខជាមួយប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយពី Al Jazeera កាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦។

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងពិធីលប់លៀងសប្បុរសធម៌របស់អង្គការក្រៅរដ្ឋាភិបាលមួយ ភ្លាមៗបន្ទាប់ពីកិច្ចចរចាជុំចុងក្រោយ រវាងភាគីពាក់ព័ន្ធបានឈានដល់កិច្ចព្រមព្រៀងពន្យារពេលនៃបទឈប់បាញ់បច្ចុប្បន្នចំនួន ៤៥ ថ្ងៃបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថានឹងអាចកៀរគររាល់ការគាំទ្រពីអារ៉ាប់ និងអន្តរជាតិ ដើម្បីពង្រឹងជំហររបស់យើងនៅក្នុងការចរចា ជាមួយអ៊ីស្រាអែល»។

ទន្ទឹមនឹងនេះ សម្តីរបស់លោក Salam ក៏ត្រូវបានគេមើលឃើញថាជាការវាយប្រហារ និងរិះគន់ចំៗជាប្រយោលទៅលើក្រុមប្រដាប់អាវុធហេសបូឡា ដែលបានលូកដៃចូលក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា ដើម្បីការពារផលប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ដោយម៉ឺងម៉ាត់ថា ប្រទេសលីបង់បានរងគ្រោះឆ្អែតឆ្អន់ហើយជាមួយនឹង «ការផ្សងព្រេងដ៏ប្រថុយប្រថានទាំងនេះ ដែលបម្រើឲ្យគម្រោង ឬផលប្រយោជន៍បរទេស»។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យមានការរំសាយអាវុធខុសច្បាប់ ដោយលើកឡើងថា កងទ័ពជាតិលីបង់ ត្រូវតែជាកម្លាំងប្រដាប់អាវុធតែមួយគត់ដែលមានសិទ្ធិស្របច្បាប់នៅក្នុងប្រទេស។

បទអត្ថាធិប្បាយដ៏តឹងសរសៃករបស់ប្រមុខរដ្ឋាភិបាលលីបង់រូបនេះ បានស្តែងឲ្យឃើញពីការកើនឡើងនៃភាពតានតឹងផ្នែកនយោបាយផ្ទៃក្នុងយ៉ាងខ្លាំង ស្របពេលដែលប្រទេសជាតិកំពុងព្យាយាមស្វែងរកច្រកចេញតាមផ្លូវការទូត ដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញពីសង្គ្រាមកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លីទុយអានី រិះគន់បណ្តាប្រទេសខ្លះ​ក្នុងអឺរ៉ុប ខ្វះការសាមគ្គី ដែលមិនព្រមបង្កើនកញ្ចប់ថវិកាជួយ អ៊ុយក្រែន និង ណាតូ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម