កីឡា
គ្រូបង្វឹកបញ្ជាការដ្ឋានអង្គរក្ស ឈ្នះ ២ប្រកួតបើកឆាកមែន ប៉ុន្តែក្រុមនៅតែមានចំណុចកែប្រែបន្ថែម
គ្រូបង្វឹកក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ថាបើទោះជាកូនក្រុមរបស់លោកលេងឈ្នះ ២ប្រកួតនៅសប្ដាហ៍បើកឆាកនេះមែន ប៉ុន្តែលោកនៅតែមើលឃើញមាចចំណុចខ្វះខាត និងត្រូវកែតម្រូវឲ្យកាន់តែប្រសើរឡើងនៅប្រកួតក្រោយៗទៀត។

លោក Indra
លោក Indra គ្រូបង្វឹករបស់បញ្ជការរដ្ឋានអង្គរក្ស បានឲ្យដឹងថា ឆ្លងកាត់ ២ប្រកួតនេះកូនក្រុមរបស់លោកលេងល្អ និងមានភាពរីកចម្រើន។ យ៉ាងណាចំពោះលោកផ្ទាល់នៅមើលឃើញពីចំណុចខ្វះខាតមួយចំនួនដែរដែលក្រុមត្រូវកែតម្រូវដើម្បីឲ្យមានសមត្ថភាពលេងបានកាន់តែប្រសើរជាងនេះ។
គ្រូបង្វឹកជនជាតិឥណ្ឌូណេស៊ីខាងលើនេះបន្ថែមទៀតថា នៅជុំទី១ នេះបញ្ជាការដ្ឋានអង្គរក្សមិនមាននាំចូលកីឡាករបរទេសណាទៀតទេ។ នៅជុំទី ២បន្ទាប់ទៀតនោះក៏មិនទាន់ដឹងថាក្រុមត្រូវយកកីឡាកររូបណាបន្ថែមទៀតដែរ និងរង់ចាំមើលក្រុមលោកសិនថាមានចំណុចខ្វះខាតត្រង់ណាដែរត្រូវបំពេញបន្ថែម។

ទិដ្ឋភាពការប្រកួតម្សិលមិញ
ចំពោះក្រុមទាំង៧ នៃការប្រកួតតេជោលីគ ២០២៦ នេះលោកមើលឃើញថាសុទ្ធតែជាក្រុមល្អៗពិសេសនៅពេលត្រូវប៉ះបញ្ជាការដ្ឋានអង្គរក្ស គឺពួកគេត្រៀម និងរៀបចំក្រុមបានល្អ។ ចំណែកបញ្ជាករដ្ឋានអង្គរក្សវិញក៏ដូចគ្នាគឺត្រៀមខ្លួនបានល្អដើម្បីការប្រកួត និងភាពរីកចម្រើនចំពោះក្រុមពីមួយប្រកួតទៅមួយប្រកួត។

ទិដ្ឋភាពការប្រកួតម្សិលមិញ
បញ្ជាក់ដែរថា បញ្ជាករដ្ឋានអង្គរក្ស ជាក្រុមខ្លាំង និងជាម្ចាស់ពានរង្វាន់តេជោលីគ ២រដូវកាលមកហើយ។ បើកឆាកសប្ដាហ៍ទី១ នេះ ២ប្រកួតរបស់បញ្ជាការដ្ឋានអង្គរក្ស ឈ្នះទាំង ២ប្រកួតគឺប្រកួតទី១ យកឈ្នះ វិសាខា ៣-២ ប្រកួតទី២ យប់មិញនេះយកឈ្នះ ស្នងការន.ប រាជធានីភ្នំពេញ ៣-១ និងកំពុងមាន ៥ពិន្ទុក្នុងដៃ៕



លោក Indra
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


