ព័ត៌មានអន្ដរជាតិ
មន្ត្រីអាមេរិក លាតត្រដាងពីការទាមទាររបស់ត្រាំ មិនឱ្យចិនលូកដៃជួយអ៊ីរ៉ង់
បេសកជនពាណិជ្ជកម្មជាន់ខ្ពស់របស់ លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីសហរដ្ឋអាមេរិកទាមទារឱ្យមានការប្តេជ្ញាចិត្តពីប្រទេសចិន ថា នឹងមិនផ្តល់ការគាំទ្រណាមួយដើម្បីពង្រឹងសមត្ថភាពអ៊ីរ៉ង់ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានស្វែងរកជំនួយដោយផ្ទាល់ពីប្រទេសចិន ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញទេ។ នេះបើយោងតាមសារព័ត៌មាន ABC ផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។
លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លើកឡើងក្នុងកម្មវិធី «This Week» របស់សារព័ត៌មាន ABC ថា៖ « នៅពេលប្រធានាធិបតីចូលទៅ[ជជែកជាមួយចិន] លោក មិនបានទៅសុំឱ្យពួកគេ [ចិន] ឱ្យចាត់វិធានការក្នុងច្រកសមុទ្រហ័រមូសទេ។ លោកផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីប្រាកដថា ពួកគេមិនផ្តល់ការគាំទ្រសម្ភារៈ[ជំនួយជាក់ស្តែងណាមួយដែលអាចពង្រឹងសមត្ថភាពយោធា ឬយុទ្ធសាស្ត្រ] ដល់អ៊ីរ៉ង់។ នោះជាការប្តេជ្ញាចិត្តដែលលោកទទួល និងបានបញ្ជាក់»។

លោក Greer បន្ថែមថា៖ « ប្រទេសចិនមានចំណាប់អារម្មណ៍យ៉ាងច្បាស់លាស់ក្នុងការបើកច្រកសមុទ្រឡើងវិញ។ ខ្ញុំបានចូលរួមក្នុងកិច្ចប្រជុំទាំងនោះ[ត្រាំ-ស៊ី នៅទីក្រុងប៉េកាំង] ហើយនេះជាអ្វីដែលប្រទេសចិនបាននិយាយ។ ប៉ុន្តែគ្មានការចូលរួមដោយផ្ទាល់ទេ វាមិនច្បាស់ថាតើជំហររបស់ប្រទេសចិននឹងធ្វើអ្វីមួយ ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឬអត់នោះទេ»។
លោក Greer បន្តថា៖ « ប្រធានាធិបតីមិនបានស្វែងរកការធ្វើប្រតិបត្តិការយោធារួមគ្នាជាមួយចិនទេ។ ខ្ញុំមិនគិតថាប្រធានាធិបតីអាមេរិកធ្វើបែបនោះទេ។ ប៉ុន្តែជាក់ស្តែង យើងចង់ធ្វើឱ្យប្រាកដថា ពួកគេមិនរារាំងអ្វីដែលយើងកំពុងធ្វើ […]»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចទៅប្រទេសចិនកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្រាប់កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង។
អំឡុងពេលនៃដំណើរទស្សនកិច្ច អ៊ីរ៉ង់គឺជាប្រធានបទសំខាន់មួយដ៏សំខាន់និងក្តៅបំផុតនៃការពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរ។ លោក ត្រាំ បានដាក់សម្ពាធលើប្រទេសចិនមិនឱ្យផ្តល់ការគាំទ្រផ្នែកយោធាណាមួយដល់អ៊ីរ៉ង់ និងបានស្វែងរកជំនួយពីទីក្រុងប៉េកាំងក្នុងការលើកទឹកចិត្តទីក្រុងតេហេរ៉ង់ឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់ដែលកំពុងបន្ត៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


