កីឡា
ក្រោយឈ្នះជើងឯកក្នុងស្រុក លោក អ៊ឹង ស៊ីវឈន់ ប្តេជ្ញាជួយក្រុម Pro Esports ដើម្បីពានអន្តរជាតិ
ក្រុមកីឡាអេឡិចត្រូនិក Pro Esports បានឈ្នះជើងឯកលីគអាជីព MPL Cambodia រដូវកាលទី១០ បន្ទាប់ពីមិនជោគជ័យសោះក្នុងរយៈ ៦ រដូវកាលមុន។

ក្រុម Pro Esports មិនស្គាល់បរាជ័យសោះសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលដោយបានឈ្នះទាំង ៩ ប្រកួត និងខ្វែងបានឈ្នះក្រុម Vigor Apex ដោយលទ្ធផល ៣-២ ប៉ុន្តែបានចាញ់ក្រុម Galaxy Legends វគ្គខ្វែងចុងក្រោយ ដោយលទ្ធផល ០-៣។ ទោះបីជាយ៉ាងណា នៅវគ្គខ្វែងកម្រិតទាប ពួកគេបានឈ្នះក្រុម CFU Gaming ដោយលទ្ធផលតឹងតែ ៤-៣ ហើយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ សងសឹកលើក្រុម Galaxy Legends បានសម្រេចដោយលទ្ធផល ៤-០ ដើម្បីក្លាយជាជើងឯកលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ក្រោយគ្រងជើងឯក លោក អ៉ឺង ស៊ីវឈន់ ដែលជាស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានប្តេជ្ញាពង្រឹងក្រុម Pro Esports ឲ្យកាន់តែល្អប្រសើរដើម្បីស្វែងរកពានរង្វាន់អន្តរជាតិជូនជាតិកម្ពុជា។
លោកមានប្រសាសន៍ថា ៖«យើងនឹងព្យាយាមក្រុមឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកពានរង្វាន់ជូនកម្ពុជានៅលើឆាកអន្តរជាតិ។ គោលដៅរបស់យើងនៅក្នុងស្រុកគឺបានកើត ១០០ % ហើយ បើទោះជាយើងមានបញ្ហាតិចតូចក៏ដោយ។ យើងអត់ចុះចាញ់ ហើយកែកំហុស ធ្វើឲ្យយើងទទួលបានជោគជ័យ»។

លោកបានបន្ថែមថា បន្ទាប់ពីបរាជ័យដល់ទៅ ៦ រដូវកាលកន្លងទៅ លោកបានព្យាយាមកែប្រែ និងផ្លាស់ប្តូរសមាជិកកីឡាករមួយចំនួន ហើយពង្រឹងស្មារតីក្រុមដែលបានធ្វើឲ្យសម្រេចគោលដៅ។

សូមបញ្ជាក់ថា លោក អ៉ឹង ស៊ីវឈន់ ស្ថាបនិកក្រុមកីឡាអេឡិចត្រូនិក Pro Esports បានឈ្នះជើងឯកលីគអាជីព MPL Cambodia ជាលើកដំបូង បន្ទាប់ពីបរាជ័យចំនួន ៦ រដូវកាលមកហើយ។ ក្នុងនាមជាជើងឯករដូវកាលទី១០នេះ ក្រុម Pro Esports ត្រូវចេញទៅប្រកួតជើងឯកក្លិបពិភពលោក នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


