Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យចិនលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ពិចារណាបញ្ចូលការសិក្សាភាសាចិនទៅក្នុងកម្មវិធីសិក្សា

បានផុស

នៅ

សាកលវិទ្យាល័យគ័ងស៊ី ដែលជាសាកលវិទ្យាល័យ ដែលមានកេរ្តិ៍ឈ្មោះមួយក្នុងប្រទេសចិន និងក្នុងសាកលលោកបានលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ពិចារណាបញ្ចូលការសិក្សាភាសាចិនទៅក្នុងកម្មវិធីសិក្សាដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការជំរុញមិត្តភាពប្រជាជន និងប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកទឹកចិត្តនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ឧសភានៅក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យគ័ងស៊ីដឹកនាំដោយលោកសាស្ត្រាចារ្យ Zhao Shuangliang – សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ័ងស៊ី ដើម្បីបង្កើត និងជំរុញកិច្ចសហការលើវិស័យឧត្តមសិក្សានៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ Zhao Shuangliang បាន បញ្ជាក់ថា សាកលវិទ្យាល័យគ័ងស៊ី មានចេតនាជាក់លាក់ក្នុងការបើកកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ការសិក្សា STEM ការជំរុញការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិត កសិកម្មឆ្លាតវៃ។ល។

ព្រោះថា សាកលវិទ្យាល័យគ័ងស៊ី គឺជាសាកលវិទ្យាល័យ ដែលមានកេរ្តិ៍ឈ្មោះមួយក្នុងប្រទេសចិន និងក្នុងសាកលលោក។ សាកលវិទ្យាល័យ ក៏មានបទពិសោធន៍ជាក់ស្ដែងក្នុងការអនុវត្តគម្រោងសហការរួមគ្នាក្នុងការជំរុញការសិក្សា និងការស្រាវជ្រាវលើវិស័យខាងលើ។

លោកសាស្ត្រាចារ្យ Zhao ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ពិចារណាបញ្ចូលការសិក្សាភាសាចិន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការជំរុញមិត្តភាពប្រជាជន និងប្រជាជន។

ឆ្លើយតបទៅនឹងសំណើរបស់ភាគីមិត្ត លោកបណ្ឌិត សោម រតនា សូមស្វាគមន៍ចំពោះការពិនិត្យលទ្ធភាពក្នុងការបញ្ចូលការសិក្សាភាសាចិន នៅក្នុងគ្រឹះស្ថានឧត្តមសិក្សា ដែលជាផ្នែកមួយនៃការធ្វើអន្តរជាតូបនីយកម្មឧត្តមសិក្សាកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ និងក៏ជាមធ្យោបាយជំរុញទំនាក់ទំនងប្រជាជន និងប្រជាជននិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចាប់អារម្មណ៍របស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក្នុងការជំរុញកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងបានគូសបញ្ជាក់ថា ចេតនារបស់សាកលវិទ្យាល័យ ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រអភិវឌ្ឍអនុវិស័យឧត្តមសិក្សា ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានស្នើឱ្យភាគីទាំងពីរបង្កើតក្រុមការងារ និងរៀបចំឯកសារពាក់ព័ន្ធ ដោយរួមទាំងផែនការសកម្មភាពជាក់ស្ដែង ដោយក្រសួងនឹងផ្តល់ការគាំទ្រលើកិច្ចការនេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម