ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា ខ្វះតែមួយម៉ោងទេ ត្រូវវាយអ៊ីរ៉ង់ តែមានអន្តរាគមន៍ទាន់ពីសម្ព័ន្ធមិត្ត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងថា លោកស្ទើរតែបញ្ជាឱ្យមានការវាយប្រហារលើប្រទេសអ៊ីរ៉ង់ឡើងវិញទៅហើយ ពោលគឺ ខ្វះតែមួយម៉ោងទៀតប៉ុណ្ណោះ តែត្រូវពន្យារពេលវិញ ព្រោះមានការស្នើសុំពីបណ្តាប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TRT World នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ទោះមានការពន្យារពេលបែបនេះក្ដី លោក ត្រាំ បានបញ្ជាក់ថា លោកទុកពេលឱ្យត្រឹមតែ ២ ទៅ ៣ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ីរ៉ង់នៅតែមិនព្រមព្រៀងគ្នា ក្នុងលក្ខខណ្ឌដែលអាចទទួលយកបានទេនោះ អាមេរិកអាចនឹងផ្តល់ «ការវាយប្រហារធំមួយទៀត» ដើម្បីទប់ស្កាត់មិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ។
ស្របពេលជាមួយគ្នានេះ ខាងភាគីអ៊ីរ៉ង់ឯណោះវិញ ក៏បានបើកកកាយពីព័ត៌មានលម្អិតនៃសំណើថ្មីចំនួន ១៤ចំណុច ដែលខ្លួនបានដាក់ជូនអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានបញ្ជាក់ថា សំណើថ្មីនេះ គឺសង្កត់ធ្ងន់លើសិទ្ធិរបស់ខ្លួន ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់ប្រើប្រាស់ក្នុងផ្លូវសន្តិភាព។ ក្រៅពីនេះ អ៊ីរ៉ង់បានទាមទារឱ្យមានការបញ្ចប់ជម្លោះ នៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅប្រទេសលីបង់ ឱ្យអាមេរិកដកការបិទខ្ទប់ផ្លូវទឹក ព្រមទាំងសងការខូចខាត ដែលកើតឡើងដោយសារសង្គ្រាម កាលពីចុងខែកុម្ភៈ ដើម្បីយកថវិកាមកស្តារប្រទេសឡើងវិញ ថែមទាំងទាមទារឱ្យដកទ័ពអាមេរិកចេញពីតំបន់ជុំវិញទីក្រុងតេហេរ៉ង់ទៀតផង។
ដ្បិតលក្ខខណ្ឌរបស់អ៊ីរ៉ង់មើលទៅហាក់ដូចជាតឹងរ៉ឹង ហើយលោក ត្រាំ ធ្លាប់បានបដិសេធថា មិនអាចទទួលយកបានក៏ដោយ ក៏អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់អ្នកសារព័ត៌មានបែបលួងលោមវិញថា កិច្ចចរចារវាងប្រទេសទាំងពីរ មានការវិវត្តទៅមុខបានច្រើនហើយ ហើយលោកជឿថា មិនមានខាងណា ចង់ឃើញការផ្ទុះអាវុធដាក់គ្នាឡើងវិញនោះទេ។
គួររំលឹកផងដែរថា ភាពតានតឹងនេះ បានឈានដល់ចំណុចប្រកាសអាសន្ន បន្ទាប់ពីអាមេរិក បានដាក់ទណ្ឌកម្មបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ កាលពីពាក់កណ្តាលខែមេសា ដែលធ្វើឱ្យអ៊ីរ៉ង់ឆ្លើយតបវិញ ដោយការបិទច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូស (Hormuz)។ នៅពេលនេះ ពិភពលោកកំពុងអ៊ុតមើលយ៉ាងអន្ទះសារថា តើកិច្ចព្រមព្រៀងសន្តិភាព អាចនឹងលេចរូបរាងឡើងនៅក្នុងសប្តាហ៍នេះ ឬមួយក៏តំបន់មជ្ឈិមបូព៌ា ត្រូវធ្លាក់ក្នុងសង្គ្រាមដ៏ធំមួយទៀត តាមបញ្ជារបស់លោក ត្រាំ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


