Connect with us

ព័ត៌មានអន្ដរជាតិ

​ជំនួយការ​លោក ពូទីន៖ រុស្ស៊ី​និងចិន ​​នៅថ្ងៃពុធ​នេះ​ នឹង​ចុះ​កិច្ច​ព្រមព្រៀង​ប្រហែល​៤០​

បានផុស

នៅ

​នៅ​ថ្ងៃ​​ពុធ​ទី​​២០ខែ​ឧសភា​នេះ ប្រមុខ​​​ដឹកនាំ​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀ ពូទីន និង​សមភាគី​ចិន លោក ស៊ី ជីនពីង​ កំពុង​ដឹកនាំ​​​ប្រតិភូ​រៀងៗ​ខ្លួន ដើម្បី​ពិភាក្សា​គ្នា​​​​លើ​​​​​​​​​បញ្ហា​ទ្វេភាគី​ និង​បញ្ហា​​សកល​លោក ដែល​តាម​មន្ត្រី​របស់​ទីក្រុងមូស្គូ​ បាន​អះអាង​ថា ​កិច្ច​ព្រម​ព្រៀង​យ៉ាង​ហោច​ណាស់​៤០​​ នឹង​ត្រូវ​ចុះ​ហត្ថលេខា​ ក្រោម​វត្តមានរបស់ប្រមុខ​រដ្ឋ​ទាំងពីរ។

ប្រធានាធិបតី​​ចិន ស៊ី ជីនពីង​ ស្វាគមន៍​ លោក ពូទីន​ នៅទីក្រុង​ប៉េកាំង នៅ​ព្រឹកថ្ងៃទី​២០ខែឧសភា​​ ២០២៦។​ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ច​របស់​​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ​ទៅកាន់ទីក្រុង​ប៉េកាំង​នៅ​ពេលនេះ កើត​មាន​​​​ជួន​ពេលគ្នាដែល​​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ​ ទើប​បញ្ចប់​ទស្សនកិច្ច និង​ ស្របពេលជាមួយនឹងខួបលើកទី២៥ នៃសន្ធិសញ្ញាទ្វេភាគី​​រុស្ស៊ី​-​ចិន ដែល​​លោក ពូទីន បរិយាយថា «ជាមូលដ្ឋានស្តីពីភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាព»​ និងខួបលើកទី៣០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-រុស្ស៊ី សម្រាប់ការសម្របសម្រួលសម្រាប់សតវត្សរ៍ទី ២១។

​យោង​តាមការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS លោក Yury Ushakov ​ជា​ជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា ប្រទេសទាំងពីរមានគម្រោងចុះហត្ថលេខាលើឯកសារប្រហែល ៤០ ដែលក្នុងនោះ ២១ នឹងត្រូវចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតី​​​​ទាំង​ពីរ​​។

លោក ពូទីន បាន​ទៅដល់​ទីក្រុងប៉េកាំង​នៅ​វេលា​​អាធ្រាត្រ​​នៃ​​យប់​ថ្ងៃ​អង្គារ​ ហើយ ការ​ពិភាក្សា​ពេញ​លេញ​និង​ផ្លូវ​ការ​​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃពុធ​នេះ​។ ​​​យោង​តាម TASS កិច្ចប្រជុំនេះនឹងក្លាយជាទំនាក់ទំនងលើកទីពីររបស់ពួកគេនៅឆ្នាំនេះ បន្ទាប់ពី​ជំនួប​តាមរយៈវីដេអូនៅថ្ងៃទី ៤ ខែកុម្ភៈ និងកិច្ចពិភាក្សាផ្ទាល់លើកដំបូងរបស់ពួកគេនៅឆ្នាំ ២០២៦។ ទោះបី​ជាមាន​ការ​អះអាង​​បែបនេះ ​​​ព័ត៌មាន​​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន ទៅកាន់ក្រុងប៉េកាំង ទើប​តែ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅពេល លោក ត្រាំ​ ហៀប​បញ្ចប់​​​​បេសកកម្ម​នៅ​ទីក្រុង​ប៉េកាំង​កាល​ថ្ងៃសុក្រ​សប្តាហ៍​មុ​ន​ប៉ិណ្ណោះ៕​​

រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម