ព័ត៌មានជាតិ
លោក សុខ សូកេន៖ វេទិកាពិភាក្សាស្ដីពីទស្សនាវដ្ដីសហសម័យកម្ពុជា ឆ្នាំ២០២៦ ជំរុញការផ្លាស់ប្ដូរចំណេះដឹងយុវជនកម្ពុជា-ចិន
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) «វេទិកាពិភាក្សាស្ដីពីទស្សនាវដ្ដីសហសម័យកម្ពុជា ឆ្នាំ២០២៦» ក្រោមមូលបទ «សហសម័យកម្ពុជា ក្នុងបរិបទនៃការប្រែប្រួលនៃបរិបទសកល» គឺជាការផ្សារភ្ជាប់ ជំរុញការផ្លាស់ប្តូរយុវជន វប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រជាជនកម្ពុជា និងចិន។

ការលើកឡើងនេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទវេទិកាខាងលើ នាថ្ងៃទី១៩ ខែឧសភា។ វេទិកានេះត្រូវបានរៀបចំឡើងដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងទស្សនាវដ្ដីពិភពលោកសម័យទំនើប ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន តំណាងស្ថានទូតចិន អង្គទូត វាគ្មិន អ្នកស្រាវជ្រាវ យុវជន ស.ស.យ.ក និងសិស្ស-និស្សិត ជាច្រើនរូប។
លោក សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនៃវេទិកានេះ ដែលជាចលករដ៏សំខាន់ក្នុងការតភ្ជាប់ថ្នាក់ដឹកនាំវ័យក្មេង ជំរុញការផ្លាស់ប្ដូរយុវជន វប្បធម៌ និងការស្រាវជ្រាវ ដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា-ចិន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានរំលេចពីការវិវត្តជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពីប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាម មកជាប្រទេសដែលមានសន្តិភាពពេញលេញក្រោមការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា កម្ពុជាកំពុងបន្តជំរុញការអភិវឌ្ឍជាតិប្រកបដោយភាពធន់តាមរយៈ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។
លោក សុខ សូកេន ក៏បានរំលេចពីការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសកល ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ ទន្ទឹមនឹងនេះ លោកបានផ្ដល់នូវទស្សនទានជាយុទ្ធសាស្ត្រដោយផ្ដោតលើការប្រកាន់ខ្ជាប់សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការបន្តវិនិយោគលើសក្ដានុពលយុវជន ការអប់រំ និងការស្រាវជ្រាវ ការបង្កើនការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំងការពង្រឹងប្រព័ន្ធពហុភាគីនិយម កិច្ចសហប្រតិបត្តិការតំបន់ និងការរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន។
ជាចុងក្រោយ លោករដ្ឋមន្ត្រី បានបង្ហាញនូវភាពជឿជាក់ខ្ពស់ថា វេទិកានេះនឹងបន្តរីកលូតលាស់ជាគ្រឹះដ៏រឹងមាំក្នុងការជំរុញការផ្លាស់ប្ដូរចំណេះដឹង បណ្ដុះស្មារតីទទួលខុសត្រូវរួម និងពង្រឹងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែស្ថិតស្ថេរនិងមានផ្លែផ្កាគួរជាទីមោទនៈតទៅអនាគត៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


