ព័ត៌មានជាតិ
ច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
ក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃពុធនេះ ព្រឹទ្ធសភាកម្ពុជា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដោយឥតកែប្រែក្នុងចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ការឯកភាពរបស់ព្រឹទ្ធសភាគឺស្របទៅនឹងរដ្ឋសភា ដែលបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់នេះ កាលពីសប្ដាហ៍មុន។ ជាការកត់សម្គាល់ បន្ទាប់ពីត្រូវបានស្ថាប័នសភាទាំងពីរថ្នាក់អនុម័តរួចរាល់ សេចក្ដីព្រាងច្បាប់នេះនឹងត្រូវទូលថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា ដើម្បីដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។ ខណៈច្បាប់នេះនឹងត្រូវប្រកាសទុកជាការប្រញាប់។

សេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាមាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបំណងពង្រឹងលើវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ ពេលច្បាប់នេះចូលជាធរមាន កម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធា ដោយប្រជាពលរដ្ឋខ្មែរ ភេទប្រុស ដែលអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវទៅហ្វឹកហាត់ជំនាញយោធា រយៈពេល២៤ខែ ខណៈស្ត្រី ត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។

ក្នុងសម័យប្រជុំនាព្រឹកមិញនេះ ព្រឹទ្ធសភា ក៏បានពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមសម្រាប់ការធានាការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមផងដែរ ដោយអង្គព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងវិស័យថាមពលនេះ ដោយសំឡេង៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


