Connect with us

ព័ត៌មានជាតិ

ដាក់ឱ្យអនុវត្តជាផ្លូវការ នូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីលើវិស័យចំនួន៩

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់​ឱ្យ​អនុវត្ត​ផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅ​អង្គភាព​ច្រកចេញចូលតែ​មួយ​រាជធានីភ្នំពេញ ហើយការ​ស្នើសុំ និងទូទាត់កម្រៃសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online)នេះ គឺមានតម្លៃសេវារដ្ឋបាលដូចគ្នាទៅនឹងការមកស្នើសុំបង់កម្រៃសេវាជា សាច់​ប្រាក់​ដោយផ្ទាល់នៅសាលារាជធានីភ្នំពេញ ដោយពុំមានការបន្ថែមកម្រៃលើសេវាទូទាត់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



តាមសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការ​នូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅ​អង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មាន​កិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅ រាជធានីភ្នំពេញជ្រាបថា ដើម្បីវិវដ្តទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃ​កម្រៃ និង​ពេល​វេលា​ធ្វើ​ដំណើររបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) លើវិស័យចំនួន៩ រួមមាន៖
១.ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)
២.ការងាររដ្ឋបាល
៣.វិស័យទេសចរណ៍
៤.វិស័យសាធារណការ និងដឹកជញ្ជូន
៥. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៦.វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៧.វិស័យរ៉ែ និងថាមពល
៨. វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
៩.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ការស្នើសុំ និងទូទាត់កម្រៃសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online)នេះ គឺមានតម្លៃសេវារដ្ឋបាលដូចគ្នាទៅនឹងការមកស្នើសុំបង់កម្រៃសេវាជា សាច់ប្រាក់ដោយផ្ទាល់នៅសាលារាជធានីភ្នំពេញ ដោយ​ពុំ​មាន​ការបន្ថែមកម្រៃលើសេវាទូទាត់នោះទេ។

ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែ អាចបន្តអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមាន ទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ស្ថិតនៅអាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដូចមុនដដែល។
សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) សូមចូលទៅកាន់គេហទំព័រ http://online.owso.gov.kh/ ឬស្កេនយ្យ.អរ.កូដ (QR Code) ខាងក្រោម ដើម្បីបង្កើតគណនីសម្រាប់ស្នើសុំសេវារដ្ឋបាលទាំង៩វិស័យខាងលើ ដោយភ្ជាប់ឯកសារពាក់ព័ន្ធ តាមការណែនាំក្នុងជំហាននីមួយៗ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម