ព័ត៌មានអន្ដរជាតិ
JD Vance៖ អាមេរិក-អ៊ីរ៉ង់ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាព មែនទែនហើយ
បើតាមការបញ្ជាក់ពីអនុប្រធានាធិបតីអាមេរិក JD Vance, ទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាពមែនទែនហើយ គ្រាន់តែមិនមែនក្នុងពេលឥឡូវប៉ុណ្ណោះ ព្រោះថា នៅមានចំណុចខ្លះមិនទាន់ឯកភាពគ្នា ដែលតម្រូវឲ្យមានការដោះស្រាយបន្តិចសិន។

ថ្លែងប្រាប់ BBC កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ភាគីទាំងពីរ នៅមិនទាន់និយាយគ្នាដាច់ស្រេចលើលក្ខខណ្ឌមួយចំនួន ហើយក្នុងនោះ ក៏មានទាំងលក្ខខណ្ឌពាក់ព័ន្ធសារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។
លោកនិយាយថា៖ «ក្រុមអ្នកចរចា កំពុងជជែកគ្នា លើចំណុចមួយចំនួន ដែលក្នុងនោះរួមមានទាំង បញ្ហានៃការចម្រាញ់អ៊ុយរ៉ាញ៉ូម ផងដែរ។ ដ្បិតយើងមិនទាន់ទៅដល់ចំណុចនោះ ប៉ុន្តែយើងខិតជិតមែនទែនហើយ ហើយយើងនឹងបន្តខិតខំប្រឹងប្រែង លើការងារនេះបន្ថែមទៀត»។
យ៉ាងណា នៅថ្ងៃដដែលនោះ មន្ត្រីអាមេរិក ក៏បានប្រាប់ទៅ BBC ដែរថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា លើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងមួយរួចហើយ ដោយចាំតែការអនុម័តពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំ របស់ប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះ។

រឿងអ៊ុយរ៉ាញ៉ូមនេះ គឺជាឧបសគ្គធំមួយ ដែលធ្វើឲ្យការចរចាត្រូវជាប់គាំង ដោយកន្លងមក ទីក្រុងតេហេរ៉ង់ តែងបញ្ជាក់ជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនព្រមប្រគល់សារធាតុនេះ ទៅឲ្យអាមេរិក ដាច់ខាត។
កាលពីខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Esmaeil Baghaei បញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នឹងមិនព្រមផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ទៅឲ្យប្រទេសក្រៅណាមួយឡើយ ហើយការបញ្ជូនវាទៅកាន់អាមេរិកទៀតសោត ក៏មិនដែលស្ថិត ក្នុងគំនិតពិចារណារបស់អ៊ីរ៉ង់ ទាល់តែសោះ។
យោងតាមភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), បច្ចុប្បន្ន អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ច្រើនសន្ធឹកសន្ធាប់ ដែលអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរ បានរហូតដល់ទៅ ១០គ្រាប់។ សារធាតុដ៏គ្រោះថ្នាក់ទាំងនេះ ត្រូវគេជឿថា កំពុងលាក់ទុកយ៉ាងជិត នៅក្នុងរូងភ្នំនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Isfahan៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


