ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទិញយន្តហោះចម្បាំង Gripen ២០គ្រឿង ហើយ ស៊ុយអែតថែមឲ្យយន្តហោះចាស់១៦គ្រឿង
ខណៈសង្រ្គាមទ្រង់ទ្រាយធំផ្តើមដោយរុស្ស៊ីលើអ៊ុយក្រែន កំពុងផ្ទុះជាថ្មីម្តងទៀត ទីក្រុងកៀវទទូចសុំជំនួយពីសម្ធ័ន្ធមិត្តទាំងអឺរ៉ុបនិងអាស៊ី មិនថាជាថវិកា ឬសព្វារុធនោះទេ ដើម្បីជួយខ្លួនឯងពីការឈ្លានពានរបស់ទីក្រុងមូស្គូ។
កាលពីម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេស្គីន បានធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែត ចួបជាមួយ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ដើម្បីស្នើទិញយន្តហោះចម្បាំងនិងសុំជំនួយផ្សេងទៀត។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ឱ្យដឹងថា អ៊ុយក្រែននឹងទិញយន្តហោះចម្បាំងប្រភេទ Gripen ថ្មី ចំនួន ២០គ្រឿង ហើយស៊ុយអែតនឹងបរិច្ចាគយន្តហោះចម្បាំងម៉ូដែលចាស់ចំនួន ១៦គ្រឿងឱ្យអ៊ុយក្រែន នៅឆ្នាំក្រោយ។

មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីការបញ្ជាទិញមួយ កាលពីឆ្នាំមុន បើកផ្លូវឱ្យស៊ុយអែតលក់យន្តហោះចម្បាំងក្រុមហ៊ុន Saab របស់ខ្លួនរហូតដល់ ១៥០គ្រឿង បើកសករាជថ្មីសម្រាប់យន្តហោះចម្បាំង Gripen ម៉ូដែល E ទៅឱ្យអ៊ុយក្រែន ទោះបីជាការដឹកជញ្ជូនយន្តហោះចម្បាំងម៉ូដែលថ្មីជាងនេះត្រូវចំណាយពេលច្រើនឆ្នាំក៏ដោយ។
គួរបញ្ជាក់ថា យន្តហោះទាំងនោះគឺជាអាទិភាពសម្រាប់កងនាវាចម្បាំងរបស់អ៊ុយក្រែន ហើយកិច្ចព្រមព្រៀងសម្រាប់យន្តហោះចម្បាំង Gripen ម៉ូដែល E អាចត្រូវបានចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែខាងមុខ បន្ទាប់ពីសហភាពអឺរ៉ុបអនុម័តប្រាក់កម្ចីចំនួន ១០០ប៊ីលានដុល្លាដល់អ៊ុយក្រែន។
លោក Kristersson ថ្លែងសន្និសីទសារព័ត៌មានមួយជាមួយលោក ហ្សេលេនស្គី នៅមូលដ្ឋានទ័ពអាកាស Uppsala ថា៖ « យន្តហោះ Gripen គឺជាជម្រើសដ៏ល្អបំផុត និងល្អបំផុតសម្រាប់អ៊ុយក្រែន។ ដូច្នេះថ្ងៃនេះ យើងឈានជំហានដ៏សំខាន់លើដំណើររួមគ្នា»។
ចំណែក លោក ហ្សេលេនស្គី ថា៖ « យើងត្រូវការយន្តហោះទាំងនោះ! សម្រាប់យើង ការធ្វើបែបនេះ ពិតជាទំព័រថ្មីមួយសម្រាប់អ៊ុយក្រែន។ យើងមានគម្រោងទិញយន្តហោះទាំង ១៥០គ្រឿងដែលគ្រោងក្នុងលិខិតបញ្ជាក់តាំងពីដើម»។
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


