Connect with us

ព័ត៌មានជាតិ

២៤​អង្គ​ភាព​ហើយ ដែលជាប់​ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា

បានផុស

នៅ

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​ថា ​គិត​ត្រឹម​យប់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ២០២០​នេះ ក្រសួង​អប់រំ​បាន​រក​ឃើញ​មាន អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា សរុប​មាន​ចំនួន​២៤​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុ​វាចា បាន​បន្ត​ថា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា សរុប​មាន​ចំនួន​២៤ គឺ​៖ គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន​៩ គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ចំនួន​០៤ និង​ក្លឹប​ហាត់​កីឡា​ចំនួន​១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក​បន្ត​ទៀត​ថា អង្គភាព​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់​។ ក្រសួង​បាន​ផ្អាក​ដំណើរ​ការសិក្សា​ក្នុង​ថ្នាក់រៀន ជា​បណ្ដោះអាសន្ន​រយៈ​ពេល​០២​សប្តាហ៍ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​នៅ​រាជធានី​ភ្នំពេញ ទី​រួម​ខេត្តកណ្តាល និង​ទីតាំង​គោលដៅ​។ ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

ក្រសួង​អប់រំ យុវជន និង​កីឡា ​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយការណ៍ ជូន​ក្រសួង​តាម​រយៈ​លេខ​ទូរស័ព្ទ​០១២៣៣៥៩៩៩​។ ចំពោះ​មុខ​នេះ អង្គភាព​ក្រោម​ឱវាទ​ក្រសួង គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​វិធានការ​សុវត្ថិភាព​សុខភាព តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

​អត្ថបទ៖ សំអឿន​

សូមចុចអាន៖ ធ្វើ​ចត្តាឡីស័ក​ ១០ ថ្ងៃ​ រដ្ឋមន្រ្តី​ការបរទេស ប្រាក់ សុខុន ប្រាប់​ពី​ស្ថានភាព​សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

ការលក់រថយន្តថ្មី​នៅកម្ពុជាកើនឡើងខ្ពស់នៅត្រីមាសទី១

ព័ត៌មានជាតិ១ ម៉ោង មុន

គ្រួសារមួយនៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ មានជីវភាពល្អប្រសើរពីការដាំដំណាំសាវម៉ៅ ទុរេន និងផ្លែបំពេញរាជ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចាត់វិធានការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាជីវករវៀតណាមនៅក្រុងធំៗបិទតូបខ្លួន នៅពេលអាជ្ញាធរបង្រ្កាបទំនិញក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល​យក​បានសាកសព​ចំណាប់ខ្មាំង​ពីរ​នាក់​មក​វិញ ​ចំពេល​ជម្លោះ​ហ្គាហ្សា​កំពុង​បន្ត

Sokha Hotels

ព័ត៌មានពេញនិយម