ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកឃ្លាំមើល៖ ក្បាលនុយក្លេអ៊ែររុះរើថ្មីច្រើនពាន់គ្រាប់ ត្រូវបានដាក់ពង្រាយ ដោយប្រទេសមហាអំណាច
ក្រុមអ្នកស្រាវជ្រាវតាមដានការរត់ប្រណាំងសព្វាវុធ បានព្រមាននៅពីថ្ងៃចន្ទ នេះ ថា រដ្ឋដែលកាន់កាប់អាវុធនុយក្លេអ៊ែរ កំពុងទាញយកអាវុធរបស់ពួកគេចេញពីឃ្លាំង ហើយដាក់នៅលើប្រព័ន្ធដឹកជញ្ជូន ខណៈអាវុធមហាប្រល័យ [អាវុធនុយក្លេអ៊ែរ] ក៏កំពុងដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងនយោបាយសកល។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI) ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត បាននិយាយថា មហាអំណាចនុយក្លេអ៊ែរពិភពលោក មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបប្រមាណ ១២ ១៨៧គ្រាប់ ក្នុងនោះប្រមាណ ៩ ៧៤៥គ្រាប់ ស្ថិតក្នុងស្តុកសម្រាប់ការប្រើប្រាស់ដ៏មានសក្តានុពល ឬអាចត្រូវបានដាក់ពង្រាយរួចហើយ។

ចំនួនទាំងនេះ មានការថយចុះបន្តិចបន្តួច បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មក ក្បាលគ្រាប់ចាស់ៗជាទូទៅត្រូវបានរុះរើលឿនជាងក្បាលគ្រាប់ថ្មីត្រូវបានដាក់ពង្រាយ បណ្តាលឱ្យមានការថយចុះនៃចំនួនសរុប។
លោក Karim Haggag នាយក SIPRI ប្រាប់ភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៨ ខែមិថុនា ថា៖ « ព័ត៌មានដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺថា ទោះបីជាយើងមានចំនួនអាវុធនុយក្លេអ៊ែរតិចជាងមុនក៏ដោយ កម្រិតនៃគ្រោះថ្នាក់នុយក្លេអ៊ែរ និងហានិភ័យនុយក្លេអ៊ែរកំពុងកើនឡើង»។
SIPRI ព្យាករណ៍ថា និន្នាការនៃការថយចុះស្តុកអាវុធនុយក្លេអ៊ែរទំនងជានឹងបញ្ច្រាស់វិញ នៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារល្បឿននៃការរុះរើកំពុងថយចុះ ខណៈការដាក់ពង្រាយអាវុធនុយក្លេអ៊ែរថ្មីកំពុងកើនឡើង។
លោក Haggag ក៏បានរាយបញ្ជីសញ្ញាគួរឱ្យព្រួយបារម្ភជាច្រើនផងដែរ ដូចជាការបែកបាក់នៃការគ្រប់គ្រងអាវុធជាយុទ្ធសាស្ត្រ កិច្ចព្រមព្រៀងអន្តរជាតិ និងការប្រកួតប្រជែងរវាងមហាអំណាចជាមួយនឹងអាវុធនុយក្លេអ៊ែរ។
លោក Haggag ថា៖ « និន្នាការដ៏គួរឱ្យព្រួយបារម្ភមួយទៀតគឺ រដ្ឋដែលមានអាវុធនុយក្លេអ៊ែរកំពុងដកវាចេញពីឃ្លាំង ហើយដាក់ពង្រាយនៅលើប្រព័ន្ធដឹកជញ្ជូនដែលមានសមត្ថភាពនុយក្លេអ៊ែរ។ ដូច្នេះយើងឃើញមានអាវុធនុយក្លេអ៊ែរដាក់ពង្រាយកាន់តែច្រើន»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងរុស្ស៊ីកាន់កាប់ស្តុកអាវុធនុយក្លេអ៊ែររបស់ពិភពលោកជិត ៨៣ភាគរយ ដោយមានក្បាលគ្រាប់ជាង ៥ ០០០គ្រាប់ ក្នុងប្រទេសពួកគេនិមួយៗ។
ដោយឡែក ប្រទេសចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនលឿនជាងប្រទេសដទៃទៀត។
លោក Haggag និយាយថា៖ « ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង មានន័យថាជាការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់ប្រទេសចិនក្នុងការបង្កើនការពឹងផ្អែកលើអាវុធនុយក្លេអ៊ែរ»។
SIPRI ប៉ាន់ប្រមាណថាប្រទេសចិនបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៦២០គ្រាប់ អាស្រ័យលើរបៀបដែលទីក្រុងប៉េកាំងសម្រេចចិត្តរៀបចំកងកម្លាំងរបស់ខ្លួនប៉ុណ្ណោះ ហើយអាចមានមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ច្រើន ដូចសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅឆ្នាំ ២០៣០៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


