ព័ត៌មានអន្ដរជាតិ
ប្រមុខ UN អំពាវនាវឱ្យភាគីជម្លោះនៅមជ្ឈិមបូព៌ា បញ្ឈប់ការវាយប្រហារគ្នាបន្ទាន់ និងជំរុញឱ្យអ៊ីស្រាអែលបើកច្រកនាំជំនួយចូលហ្គាហ្សា
ជម្លោះនៅមជ្ឈិមបូព៌ាមិនថមថយឡើយគិតត្រឹមពេលនេះ ស្របពេលដែលគ្រប់ភាគី បានរកលេសចោទគ្នាទៅវិញទៅមកអំពីការបំពានបទឈប់បាញ់ ជាពិសេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា តែងរកលេសបង្កឱ្យមានសង្រ្គាមជាថ្មី ធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres លើកឡើងកាលពីថ្ងៃអង្គារថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការវាយប្រហារគ្នានៅមជ្ឈិមបូព៌ាជាថ្មី ហើយក៏អំពាវនាវឱ្យអ៊ីស្រាអែលបើកច្រកទាំងអស់ដើម្បីនាំយកជំនួយមនុស្សធម៌ ចូលទៅតំបន់ហ្គាហ្សាឡើងវិញ។
លោក សរសេរសារលើបណ្តាញសង្គម X ថា៖ « ការវាយប្រហារទាំងអស់ត្រូវតែបញ្ឈប់ជាបន្ទាន់។ បទឈប់បាញ់នៅលីបង់ អ៊ីរ៉ង់ និងហ្គាហ្សាត្រូវតែគោរពឲ្យពេញលេញ»។

យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ភាគីអ៊ីស្រាអែលបានវាយប្រហារគោលដៅនានាលើអ៊ីរ៉ង់ កាលពីថ្ងៃចន្ទជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ក្នុងខែមេសា មក បន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលទៅលើអ៊ីស្រាអែលដើម្បីសងសឹក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីលីបង់។
ដោយឡែក លោក ដូណាល់ ត្រាំ ប្រាប់ភាគីអ៊ីស្រាអែលនិងអ៊ីរ៉ង់ឈប់បាញ់គ្នា ទោះបីជាពួកគេម្នាក់ៗនៅតែចង់បន្តសង្រ្គាមឡើងវិញក៏ដោយ។
ការប្រឈមមុខដាក់គ្នាដោយផ្ទាល់បំផុតរវាងប្រទេសទាំងពីរ ចាប់តាំងពីខែមេសា មក បានគំរាមកំហែងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ក្នុងការបញ្ចប់សង្គ្រាមដែលមានអាយុកាលជាង ៣ខែ មកនេះ។
លោក Guterres លើកឡើងថា អ៊ីស្រាអែលគួរតែបើកច្រកឆ្លងកាត់ដែលខ្លួនបានបិទ ចូលទៅក្នុងតំបន់ហ្គាហ្សា អនុញ្ញាតឱ្យមានលំហូរជំនួយមនុស្សធម៌ឡើងវិញ។
លោកមានប្រសាសន៍ថា៖ « ខ្ញុំក៏មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការបិទច្រកឆ្លងកាត់ចូលទៅក្នុងតំបន់ហ្គាហ្សា ហើយសូមបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ខ្ញុំសម្រាប់ការបើកច្រកឆ្លងកាត់ទាំងអស់ឡើងវិញជាបន្ទាន់ ដើម្បីធានាបាននូវការឆ្លងកាត់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំងនៅទូទាំងតំបន់ហ្គាហ្សា»៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


