ព័ត៌មានអន្ដរជាតិ
ខ្លាចផ្ទុះប៉ះពាល់ដែនទឹក! រ៉ូម៉ានី ជំរុញអ៊ុយក្រែនបញ្ចូលមុខងារ «ស្វ័យបំផ្លាញ» លើដ្រូនវង្វេងទិសដៅ
រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី លោក Radu Miruta បានជំរុញឲ្យប្រទេសអ៊ុយក្រែនកំណត់កម្មវិធីលើដ្រូនប្រដេញតាមសមុទ្រ ឲ្យបំផ្លាញខ្លួនឯងចោលភ្លាមៗ ឬហៅថា «ស្វ័យបំផ្លាញ (self-destruct)» ប្រសិនបើពួកវាហោះវង្វេងចូលមកក្នុងលំហដែនទឹកប្រទេសផ្សេង។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន RT ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីដ្រូនអត្តឃាតតាមសមុទ្រប្រភេទ kamikaze មួយគ្រឿងដែលអណ្តែតវង្វេងផ្លូវ បានផ្ទុះឡើងនៅក្នុងកំពង់ផែសមុទ្រខ្មៅ Constanta នៃប្រទេសរ៉ូម៉ានី កាលពីថ្ងៃសុក្រ ខណៈដែលពីរគ្រឿងផ្សេងទៀត បានផ្ទុះនៅលើផ្ទៃសមុទ្រ ចម្ងាយប្រហែល ១៤៥ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងនេះ។ ជាក់ស្ដែង កងទ័ពជើងទឹកអ៊ុយក្រែនបានទម្លាក់កំហុសលើការបំភ័ន្តសញ្ញារបស់រុស្ស៊ីថា ជាដើមហេតុនៃឧប្បត្តិហេតុនេះ។
នៅក្នុងការថ្លែងទៅកាន់បណ្តាញទូរទស្សន៍ TVR កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា លោក Miruta បាននិយាយថា «ដ្រូនប្រដេញតាមសមុទ្រអាចត្រូវបានកំណត់កម្មវិធី ដើម្បីឲ្យពួកវាមិនអាចចូលមកក្នុងលំហទឹកទឹកដីរ៉ូម៉ានីបាន នៅពេលដែលបាត់បង់ការគ្រប់គ្រង ហើយពួកវានឹងបំផ្លាញខ្លួនឯងចោលភ្លាមៗ នៅពេលស្ថិតនៅចម្ងាយ១២ ម៉ាយ (២២,២២ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រ»។
លោកក៏បានបញ្ជាក់បន្ថែមថា «នេះគួរតែជាមុខងារលំនាំដើមដែលត្រូវបង្កើតឡើងនៅក្នុងប្រព័ន្ធ តាំងពីពេលដែលដ្រូនត្រូវបានទម្លាក់ចូលទៅក្នុងទឹកដំបូងម៉្លេះ»។
គួរបញ្ជាក់ដែរថា នាពេលកន្លងមក អ៊ុយក្រែនបានប្រើប្រាស់ដ្រូនតាមសមុទ្រដើម្បីវាយប្រហារលើនាវាដឹកប្រេង នាវាដឹកទំនិញ និងនាវាចម្លងដែលមានទំនាក់ទំនងជាមួយរុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។ ក្នុងឱកាសជាច្រើន នាវាគ្មានមនុស្សបើកដែលផ្ទុកគ្រាប់ផ្ទុះ បានអណ្តែតវង្វេងទៅដល់ឆ្នេរនៃប្រទេសតួកគី ក្រិក និងប៊ុលហ្ការី។ ទន្ទឹមនឹងនេះ ដ្រូនអាកាសរបស់អ៊ុយក្រែនជាច្រើនគ្រឿង ក៏បានធ្លាក់នៅក្នុងបណ្តាប្រទេសបាល់ទិក និងប្រទេសហ្វាំងឡង់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ។
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


