ព័ត៌មានអន្ដរជាតិ
លោក Medvedev៖ គ្មានប្រទេសណាក្នុងប្រវត្តិសាស្ត្រទំនើប រងសម្ពាធទណ្ឌកម្មធ្ងន់ធ្ងរដូច រុស្ស៊ី ឡើយ
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអ្នកជំនាញដើម្បីរៀបចំកម្មវិធីថ្មីរបស់គណបក្សថា រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រទំនើប ដែលកំពុងរងការគាបសង្កត់ និងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរបំផុតបែបនេះ។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានគូសបញ្ជាក់ថា «សម្ពាធមិនធ្លាប់មានពីមុនមកពីខាងក្រៅ គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយនៅក្នុងយុគសម័យបច្ចុប្បន្ន។ យើងត្រូវតែផ្តល់ចម្លើយតបវិញ ហើយយើងក៏កំពុងតែធ្វើវាដែរ។ ត្រូវតែទទួលស្គាល់ថា នេះគឺជាបញ្ហាប្រឈមដ៏លំបាកបំផុត»។ លោកបានបន្ថែមថា នៅក្នុងប្រវត្តិសាស្ត្រពិភពលោកទំនើប មិនដែលមានប្រទេសណាមួយរងការដាក់កម្រិតដោយខុសច្បាប់ (ទណ្ឌកម្ម) ច្រើនលើសលប់ដូចរុស្ស៊ីនោះឡើយ។
យោងតាមសារព័ត៌មាន tass, បើតាមលោក Medvedev រុស្ស៊ីចាំបាច់ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលមិនអាចខ្វះបាន ដើម្បីធានាថាប្រទេសជាតិនៅតែបន្តអភិវឌ្ឍ សូម្បីតែស្ថិតក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះក៏ដោយ ដោយលោកបានលើកឡើងថា «ប្រជាជនរបស់យើងត្រូវតែមានគុណភាពជីវិតដ៏សមរម្យមួយ។ យើងកំពុងខិតខំប្រឹងប្រែងធ្វើបែបនោះ ហើយប្រទេសជាតិក៏កំពុងតែបន្តអភិវឌ្ឍទៅមុខផងដែរ»។
ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសដែរថា ធនាគារធំៗបំផុតរបស់រុស្ស៊ីបានរងទណ្ឌកម្មជាយូរមកហើយ។ រឿងនេះមិនបានរារាំងធនាគារទាំងនោះ ពីការរកប្រាក់ចំណេញបានយ៉ាងច្រើន ការអភិវឌ្ឍ និងការរក្សាបាននូវស្ថិរភាពដាច់ខាតនោះទេ។
លោក Peskov ក៏បានសង្កត់ធ្ងន់លើការអត្ថាធិប្បាយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១០ ខែមិថុនា អំពីស្ថានភាពសេដ្ឋកិច្ចរុស្ស៊ី ដោយអះអាងថា សេដ្ឋកិច្ចទាំងមូលកំពុងត្រូវបានគ្រប់គ្រងយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វិស័យធនាគារក៏ដូចគ្នាដែរ។ ធនាគារកណ្តាលរបស់យើងបានបញ្ជាក់រឿងនេះម្តងហើយម្តងទៀត។ ពួកគេកំពុងតាមដានស្ថានភាពយ៉ាងដិតដល់បំផុត និងកំពុងចាត់វិធានការចាំបាច់នានាដើម្បីរក្សាស្ថិរភាពនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


